ឯកឧត្តម អ៊ាង សុផល្លែត ផ្តល់សម្ភារៈ និងថវិកា ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅក្នុងឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សៀវភៅ សម្ភារសិក្សា និង Lego ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាដំរិល នៅក្នុងឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម អ៊ាង សុផល្លែត បានឧបត្ថម្ភថវិកាដល់លោកគ្រូ អ្នកគ្រូចំនួន ២៦នាក់ ដោយ ០១នាក់ទទួលបានថវិកាចំនួន ៥០,០០០រៀល និងសម្ភារសិក្សា ល្បែងផ្តុំរូបចំនួន ០២កេសធំ សម្រាប់ចែកដល់សិស្សានុសិស្ស ចំនួន ១,២២៤នាក់ ហើយម្នាក់ទទួលបានសៀវភៅសរសេរ២ក្បាល ប៊ិច២ដើម ខ្មៅដៃ២ដើម ជ័រលុប១ បន្ទាត់១ កូល័រផាត់ណណ៌១ប្រអប់ផងដែរ។

បន្ទាប់ពីបញ្ចប់កម្មវិធីខាងលើ ឯកឧត្តមប្រធាន និងក្រុមការងារបានបន្តចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានឃុំដំរិល និងបានប្រគល់អំពូលសូឡាបំភ្លឺផ្លូវចំនួន ២៣អំពូល បង់អង្គុយចំនួន ០១សម្រាប់ និងប្រកាសផ្តល់បង្គោលសម្រាប់ដាក់អំពូលសូឡាចំនួន ១៧៥ជូនប្រជាពលរដ្ឋនៅភូមិសំស្មែរ ។ បន្ទាប់មក ឯកឧត្តម អ៊ាង សុផល្លែត បានជួបសំណេះសណាលជាមួយប្រជាពលរដ្ឋ នៅក្នុងភូមិយាកត្បូង និងបានឧបត្ថម្ភថវិកាដល់លោកតា លោកយាយដែលបានអញ្ជើញចូលរួមសរុបថវិកាមួយចំនួនផងដែរ ។

សូមបញ្ជាក់ថាក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិយាកត្បូង ឃុំដំរិល ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ បានធ្វើការផ្សព្វផ្សាយលើកទឹកចិត្តប្រជាពលរដ្ឋចូលរួមសកម្មភាពមេត្រីបរិស្ថាន ព្រមជាមួយសមិទ្ធផល និងស្នាដៃរបស់រាជរដ្ឋាភិបាលដែលបានដឹកនាំប្រទេសមានសុខសន្តិភាព និងស្ថេរភាពពេញលេញ ហើយមានការអភិវឌ្ឍគ្រប់វិស័យ។ ក្នុងឱកាសនោះឯកឧត្តជំរុញឲ្យអាជ្ញាធរពង្រឹងការយកចិត្តទុកដាក់គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជាពិសេសយុទ្ធនាការបង្រ្កាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅក្នុងស្រុកអូររាំងឪ ៕ ដោយ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner