វៀតណាមឆ្លងប្រចាំថ្ងៃខ្ពស់ខ្លាំង ពុំធ្លាប់មាន ក្នុងថ្ងៃបុណ្យក្តីស្រលាញ់

ប្រទេសវៀតណាមបានប្រកាសពីការឆ្លងកូវីដ ចំនួនជិតបី បម៉ឺននាក់ កាលពីថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២២ម្សិលមិញ ដែលជាការឆ្លងប្រចាំថ្ងៃដ៏ច្រើនពុំធ្លាប់មាន។

ការឆ្លងដ៏ច្រើនបំផុតនេះ ជាការបំបែកកំណត់ត្រា រយៈពេល ប្រាំពីរថ្ងៃកន្លងទៅទៀត ដោយមានត្រឹមប្រមាណ ២៥.០០០ នាក់ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។

ចំនួនឆ្លងថ្មី២៩.៤១៣នាក់ទៀតនេះបានធ្វើឲ្យចំនួនអ្នកកើតកូវីដ១៩ សរុប នៅវៀតណាមបានកើនដល់ ២.៥៤០.២៧៣ នាក់ ជាសះស្បើយវិញ ២.២៣២.៩៤៧នាក់ និងស្លាប់កើន ដល់ ៣៩.០៣៧នាក់ ។ក្នុងនោះ ម្សិលមិញនេះ ក៏មានស្លាប់ ដោយសារជំងឺកូវីដ ចំនួន៩១នាក់ទៀត។

វៀតណាមបានចាក់វ៉ាក់សាំងកូវីដ គ្រប់ពីរដូស លើប្រជាជន ជាង៧៤,៧លាននាក់ ក្នុងចំណោមប្រជាជនសរុប ៩៦លាន នាក់ ខណៈអ្នកដែលចាក់បានគ្រប់បីដូស មានជាង៣២លាន នាក់៕ប្រែសម្រួលដោយៈ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner