អធិការបតីអាល្លឺម៉ង់ ជួបជាមួយមេដឹកនាំអ៊ុយក្រែន នៅពេលមុនជួបជាមួយប្រធានាធិបតីរុស្ស៊ី

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលែនស្គី និង អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ ដែលជា ភ្ញៀវបានជួបប្រជុំគ្នានៅថ្ងៃចន្ទដើមសប្តាហ៍នេះក្នុងទីក្រុងគៀវ ។ជំនួបនេះត្រូវបានគេកត់សម្គាល់ ចំពេលមានភាព តានតឹង ជាមួយ រុស្ស៊ី។

ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមមួយបន្ទាប់ពីកិច្ចប្រជុំនោះ លោក សូលស៍ បានប្រាប់អ្នកកាសែតថា អាល្លឺម៉ង់រំពឹងថា រុស្ស៊ីនឹងប្រើប្រាស់ការផ្តល់ជូននៃការសន្ទនាផ្នែកសន្តិសុខ ដោយបន្ថែមថា មិនមានហេតុផលសមស្របចំពោះ សកម្មភាពយោធារបស់រុស្ស៊ីនៅតាមព្រំដែនអ៊ុយក្រែននោះទេ។
លោក សូលស៍ បន្តថា លោកនឹងមានជំនួបជាមួយ ប្រធានាធិបតី រុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងម៉ូស្គូ នៅថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់)។

ចំណែកវិមានក្រឹមឡាំងវិញបាននិយាយថា ខ្លួនរំពឹងថា កិច្ច ប្រជុំនោះ នឹងដោះស្រាយវិបត្តិអ៊ុយក្រែន, ការធានាសន្តិសុខ សម្រាប់រុស្ស៊ី និងបំពង់បង្ហូរឧស្ម័ន Nord Stream 2 ដោយ រង់ចាំការយល់ព្រមពីសហភាពអឺរ៉ុប។

អធិការបតីអាល្លឺម៉ង់បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃចន្ទម្សិលមិញថា លោកនឹងគូសបញ្ជាក់អំពីផលវិបាកផ្នែកសេដ្ឋកិច្ច ពាក់ព័ន្ធនឹងការឈ្លានពានណាមួយរបស់រុស្ស៊ី ក្នុងអំឡុង ពេលកិច្ចប្រជុំជាមួយលោក ពូទីន។ លោក ហ្សេលែនស្គី បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក សូលស៍ ថា យើងមានការខ្វែងគំនិតគ្នាមួយចំនួននៅក្នុងការវាយតម្លៃរបស់យើង នៃទំនាក់ទំនងថាមពលរុស្ស៊ី-អាល្លឺម៉ង់។ លោក ហ្សេលែនស្គី បានប្រាប់លោក សូលស៍ ថា រុស្ស៊ីកំពុង ប្រើបំពង់បង្ហូរឧស្ម័ន Nord Stream 2 របស់ខ្លួនជាអាវុធ ភូមិសាស្ត្រនយោបាយ៕ ប្រភព៖ CGTN ប្រែសម្រួលដោយៈ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner