ប្រធានាធិបតីអ៊ុយក្រែន៖ ការជម្លៀសបុគ្គលិកស្ថាន ទូត ចេញពីអ៊ុយក្រែន គឺជា “កំហុសដ៏ធំមួយ”

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលែនស្គី នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានរិះគន់ប្រទេសលោក ខាងលិចមួយចំនួន ចំពោះការជម្លៀសបុគ្គលិកការទូតរបស់ ពួកគេចេញពីរដ្ឋធានីគៀវ ចំពេលមានការភ័យខ្លាចនៃ ការ ឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

ការអត្ថាធិប្បាយបែបនេះរបស់លោក ហ្សេលែនស្គី បាន កើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងបណ្តាប្រទេស សម្ព័ន្ធមិត្តមួយចំនួន បានប្រកូកប្រកាសឱ្យពលរដ្ឋរបស់ខ្លួន ប្រញាប់ចាកចេញពីអ៊ុយក្រែន និងខ្លះឈានដល់ថ្នាក់ ជម្លៀសបុគ្គលិកទូតមិនចាំបាច់ចេញជាបន្ទាន់ផងដែរ ដោយ ព្រមានអំពីសង្គ្រាម ដែលអាចផ្ទុះឡើងគ្រប់ពេលវេលា រវាងរុស្ស៊ី និងអ៊ុយក្រែន។

ខណៈដែលប្រទេសមួយចំនួនដូចជាអូស្ត្រាលី និង កាណាដា បានបើកបេសកកម្មអន្តរជាតិនៅទីក្រុងល្វីវ (Lviv) ដែលជាទី ក្រុងមួយនៅភាគខាងលិចអ៊ុយក្រែននោះ ខ្លះទៀត ដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងហូឡង់បាននិយាយថា ពួកគេ នឹងរក្សាវត្តមានកុងស៊ុល ដោយកាត់បន្ថយនៅក្នុងរដ្ឋធានី។

ចំណាត់ការខាងលើនេះបានធ្វើឱ្យអាជ្ញាធរអ៊ុយក្រែនសម្តែងការខកចិត្តជាខ្លាំង ខណៈដែលពួកគេមានអារម្មណ៍ថា ប្រទេសលោកខាងលិចកំពុងមានប្រតិកម្មខ្លាំងពេក និងផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់រុស្ស៊ី៕ ប្រភព៖ CGTN ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner