ក្រុមការងារនៃគម្រោងភ្នាក់ងារបង្ការជំងឺលើដំណាំបន្លែ នៃមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន គ្រោងចុះយកសំណាកបន្លែចាប់ពីចំការដាំដុះ ដល់ទីផ្សារបោះដុំ និងទីផ្សារលក់រាយ

ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានបាស្ទ័រកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងមជ្ឈមណ្ឌលបន្លែពិភពលោក ក្រុមការងារនៃគម្រោងភ្នាក់ងារបង្ការជំងឺលើដំណាំបន្លែ នៃមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន បានរៀបចំសកម្មភាពដើម្បីចុះយកសំណាកបន្លែចាប់ពីចំការដាំដុះ ដល់ទីផ្សារបោះដុំ និងទីផ្សារលក់រាយ នៅក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប ក្នុងគោលបំណងដើម្បីសិក្សាអំពីវត្តមាន និងចំណុចហានិភ័យនៃមីក្រូសរីរាង្គពីគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្មបន្លែ។

គោលបំណងចម្បងទី២ គឺដើម្បីធ្វើកិច្ចសម្ភាសន៍ជាមួយកសិករ ក្នុងការស្វែងយល់ពី ទស្សនៈពួកគាត់ទៅលើសុវត្ថិភាពចំណីអាហារ ក្នុងប្រទេសកម្ពុជាទាក់ទងទៅនឹង ការចម្លងដោយកត្តាមេរោគ និងការចម្លងដោយកត្តាគីមីទៅលើបន្លែ។ ការស្រាវជា្រវនេះធ្វើឡើងសំដៅទៅដល់ការស្វែងរកនូវដំណោះស្រាយ បច្ចេកទេសថ្មី ដែលអាចទទួលយកបាន និងការចូលរួមអនុវត្តពីអ្នកពាក់ព័ន្ធដើម្បីពង្រឹងទៅលើប្រព័ន្ធសុវត្ថិភាពបន្លែនៅកម្ពុជា ៕ ប្រភព ៖ CE SAIN Cambodia

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner