ព្រឹត្តិការណ៍សំខាន់ៗ | ១៤ កុម្ភៈ ២០២២

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ | ១៤- កុម្ភៈ- ២០២២

១- រាជរដ្ឋាភិបាលបញ្ចេញថវិកាបន្ថែម១០០លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទាន លើកស្ទួយវិស័យកសិកម្ម និងសហគ្រាសធុនតូច និងមធ្យម។

២- រដ្ឋមន្ត្រីអប់រំ ប្រកាសឱ្យបេក្ខជនប្រឡងជាប់ ទៅយកវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ។

៣- ឯកឧត្តម សាយ សំអាល់ អំពាវនាវឲ្យបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ដើម្បីអភិរក្សដែនជម្រាកសត្វព្រៃ សង្ឃរុក្ខវ័ន។

៤- ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា នឹងកើនឡើង នៅពេលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។

៥- ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា នៅថ្ងៃយប់នេះនិងថ្ងៃស្អែក នឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងក្របខណ្ឌទូទាំងប្រទេស។

៦- អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រកចំណូលពីយានយន្ត និងគ្រឿងចក្របានជិត ១០០០ លានដុល្លារ។

៧- WHO ថា ភាពតានតឹង បណ្ដាលមកពីជំងឺរាតត្បាត អាចបញ្ចប់ត្រឹមពាក់កណ្តាលឆ្នាំនេះ។

៨- លោក បៃដិន ថា សហរដ្ឋអាមេរិក នឹងឆ្លើយតបយ៉ាងរហ័ស និងម៉ឺងម៉ាត់ បើរុស្ស៊ីឈ្លានពានអ៊ុយក្រែន។

– ស្តាប់វិទ្យុ Online: https://bit.ly/3rljROp
– Telegram: https://t.me/YouthFM97
– Facebook Page: https://bit.ly/3D02C7C
– Instagram: https://bit.ly/3xB0ySk
– Youtube: https://bit.ly/3xFzUI4
– TikTok: tiktok.com/@voyfm97

#ams #amscentral #apsararadio #voy #fm97 #fm97mhz #voyfm97 #voyfm97mhz

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner