គ្រឹះស្ថានអង្គរ ដាក់លក់សំបុត្រជិះទូកទស្សនាតំបន់បឹងទន្លសាប នៅកំពង់ផែទេសចរណ៍ចុងឃ្នៀស

គ្រឹះស្ថានអង្គរ ចាប់អនុវត្តការលក់សំបុត្រជិះទូកទស្សនាតំបន់បឹងទន្លេសាប នៅកំពង់ផែទេសចរណ៍ចុងឃ្នៀស ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះតទៅ ដែលមានតម្លៃសំបុត្រ ដូចខាងក្រោម៖

-តម្លៃសំបុត្រ ៧ដុល្លារក្នុងភ្ញៀវទេសចរមួយនាក់ (អាយុចាប់ពី ១២ឆ្នាំឡើងទៅ រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ)
-ទូកតូចចំណុះ ៨នាក់ (សំបុត្រ ៤ឡើងទៅទើបទូកចេញដំណើរ
-ទូកធំចំណុះ ៤៥នាក់ (សំបុត្រ ៨ឡើងទៅទើបទូកចេញដំណើរ

គ្រឹះស្ថានអង្គរ សូមឲ្យសាធារណជនជាតិ អន្តរជាតិ គ្រប់ប្រតិបត្តិករទេសចរណ៍ ព្រមទាំងភ្ញៀវទេសចរទាំងអស់ មេត្តាជ្រាប និងចូលរួមអនុវត្តតាមកាលបរិច្ឆេទ ដូចបានជម្រាបជូនខាងលើ ៕

ដោយ៖ អួន ស្រីរុំ

អួន ស្រីរុំ
អួន ស្រីរុំ
ជាអ្នកយកព័ត៌មានជាតិ សម្រួលអត្ថបទព័ត៌មាន បញ្ជូលសម្លេង កាត់តសម្លេង និងផលិតបទយកការណ៍។ មានបទពិសោធន៍ច្រើនឆ្នាំ នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ព្រមទាំងមានទំនាក់ទំនងល្អជាមួយក្រុមការងារផងដែរ។
ads banner
ads banner
ads banner