ក្រុមហ៊ុន Coca-Cola ពិតជាកំពុងព្យាយាមផ្លាស់ប្ដូរពិភពលោកឱ្យឆ្ពោះទៅរកពិភពលោកដែលគ្មានកាកសំណល់ប្លាស្ទិក?

អត្ថបទដោយ៖
AMS OneMinute

ក្នុងរយៈពេល១វិនាទី ប្លាស្ទិកចំនួន ១០តោនត្រូវបានផលិត ក្នុងនោះ ១០% ត្រូវបានចោលទៅក្នុងមហាសមុទ្រ។ អ្នកវិទ្យាសាស្ដ្រ ព្យាករណ៍ថា នៅឆ្នាំ២០៥០ នឹងមានប្លាស្ទិកច្រើនជាងត្រីនៅក្នុងមហាសមុទ្រទៅទៀត។

របាយការណ៍នៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់ក្រុមហ៊ុន Coca-Cola ឆ្នាំ២០០៨ បានប្រកាសថា ក្រុមហ៊ុនសន្យានឹងកែច្នៃកាកសំណល់ដបប្លាស្ទិករបស់ខ្លួនឱ្យបាន ២៥%ត្រឹមឆ្នាំ ២០១៥។ ប៉ុន្ដែក្រុមហ៊ុននេះមិនដែលបានបង្ហាញទិន្នន័យថា ខ្លួនបានសម្រេចនូវគោលដៅនោះឡើយ។

កាកសំណល់ប្លាស្ទិកនៅតែបន្ដជាបញ្ហាដល់បរិស្ថានយ៉ាងខ្លាំង ដែលត្រូវការការចូលរួមពីបុគ្គលគ្រប់រូប ទាំងអ្នកផលិត និងអ្នកប្រើប្រាស់ ក្នុងការកែច្នៃ និងកាត់បន្ថយការប្រើប្រាស់។

🎥 Java Discover

ads banner