ប្រធានាធិបតីអ៊ុយក្រែនអំពាវនាវឱ្យប្រជាជនខ្លួនរួបរួមគ្នានៅចំពោះមុខភាពតានតឹងជាមួយរុស្ស៊ី

គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលែនស្គី បានប្រកាសយកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ ជាទិវាឯកភាពជាតិ ដែលជាកាលបរិច្ឆេទដែលលោកនិយាយថា លោកបានលឺថា រុស្ស៊ីនឹងវាយប្រហារប្រទេសរបស់លោក។

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលែនស្គី បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសារវីដេអូមួយដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៅថ្ងៃចន្ទដើមសប្តាហ៍នេះ។ នៅក្នុងសារនោះ ប្រធានាធិបតីរូបនេះបានស្នើឱ្យប្រជាជននៃប្រទេសរបស់លោកលើកទង់ជាតិ និងពាក់បូដែលមានពណ៌ខៀវ និងពណ៌លឿងដូចគ្នានៅថ្ងៃដដែលនោះ ដើម្បីបង្ហាញពីការរួបរួមរបស់ពួកគេទៅកាន់ពិភពលោក។ លោក ហ្សេលែនស្គី បន្ថែមថា ប្រទេសរបស់លោកប្រាថ្នាចង់បានសន្តិភាព និងស្វែងរកការដោះស្រាយបញ្ហាទាំងអស់ តាមរយៈការចរចាផ្លូវការទូត។

នៅក្នុងការព្រមានជាក់ស្តែងមួយទៅកាន់ប្រទេសរុស្ស៊ី លោក ហ្សេលែនស្គី បានសង្កត់ធ្ងន់ថា កងកម្លាំងយោធារបស់អ៊ុយក្រែនត្រូវបានពង្រឹងចាប់តាំងពីប្រទេសរុស្ស៊ីបានបញ្ចូលឧបទ្វីបគ្រីមៀជាឯកតោភាគីនៅភាគខាងត្បូងអ៊ុយក្រែនកាលពីប្រាំបីឆ្នាំមុន៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner