រៀមច្បងដែលចូលនិវត្តន៍ ជាចំណែកនៃសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានលើកឡើងថា ប្រទេសមានសុខសន្តិភាពនិងរីកចម្រើនដូចសព្វថ្ងៃគឺបានមកពីការរួមចំណែកយ៉ាងធំធេងរបស់ចាស់ព្រឹទ្ធាចារ្យ រៀមច្បងដែលបច្ចុប្បន្នបានចូលនិវត្តន៍អស់ហើយ ។ ការលើកឡើងដូច្នេះនៅក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអតីតយុទ្ធជន និវត្តន៍ជន ចាស់ព្រឹទ្ធាចារ្យក្រោមប្រធានបទ(រួមគ្នាដើម្បីស្នាមញញឹម) នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។

លោក វ៉ី សំណាង បានគូសបញ្ជាក់ថាអតីតកាលនៃនិវត្តន៍ជនគឺបានត្រួសត្រាយផ្លូវដោយតម្លៃនៃការធ្វើពលីកម្ម ឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាង ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ។ ចំពោះវីរភាពរបស់រៀមច្បងនិវត្តន៍ជនក្នុងបុព្វហេតុដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិនេះ ជាមោទនភាពរបស់និវត្តន៍ជនដែលត្រូវទទួលបាននូវភាពកក់ក្តៅ និងកិត្តិយសពីអ្នកបន្តវេន ដែលកំពុងធ្វើដំណើរលើកំណាត់ផ្លូវដែលបានត្រួសត្រាយរួចដោយតម្លៃពលិកម្មមិនអាចកាត់ថ្លៃបាន ក្នុងរសជាតិនៃភាពអំណត់តស៊ូ របស់អ្នកជំនាន់មុនជាច្រើនទស្សវត្សរ៍កន្លងមក។

សូមបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំរដ្ឋបាលខេត្តកំពង់ស្ពឺតែងតែរៀបចំពិធីនេះឡើងដើម្បីផ្សារភ្ជាប់រវាងអ្នកជំនាន់ក្រោយនិងចាស់ព្រឹទ្ធាចារ្យជំនាន់មុននិងបង្ហាញពីការយកចិត្តទុកដាក់មិនទុកចោលក្រោយពួកគាត់បានបាត់បង់សមត្ថភាពនិងចូលនិវត្តន៍ ៕ ដោយ ៖ លោកម៉ុន សំអាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner