អភិបាលខេត្តកំពង់ស្ពឺ នាំអំណោយជាគ្រឿងឧបភោគបរិភោគជូនកុមារកំព្រា និងផ្តាំផ្ញើឲ្យមានការថែទាំ ឲ្យរៀនសូត្រឲ្យបានគ្រប់ៗគ្នា

កំពង់ស្ពឺ៖ ដើម្បីជាការចូលរួមចំណែកបំពេញសេចក្តីត្រូវការចាំបាច់ ជាពិសេសលើកទឹកចិត្តនិង ក្នុងន័យរួមសុខរួមទុក្ខជាមួយក្មួយៗកុមារកំព្រា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារចុះពិនិត្យការរស់នៅរបស់ក្មួយៗនៅតាមមណ្ឌលថែទាំកុមារកំព្រាឃុំត្រែងត្រយឹង មណ្ឌលកុមារកំព្រាភូមិខែ ស្ថិតក្នុងស្រុកភ្នំស្រួច ។

លោក វ៉ី សំណាង បានមានប្រសាសន៍ថា សេចក្តីត្រូវការចាំបាច់ពេលនេះ សម្រាប់ក្មួយៗដែលជាកុមារកំព្រាទាំងអស់គឺ ម្ហូបអាហារូបត្ថម្ភ និងសម្ភារៈសិក្សារៀនសូត្រ ជាពិសេសមើលថែដោយភាពកក់ក្តៅពីអ្នកគ្រប់គ្រងដែលជាប្រធានមណ្ឌលដោយផ្ទាល់ ព្រមទាំងតម្រូវការជួយឧបត្ថម្ភគាំទ្រពីសប្បុរសជនផងដែរ ។

ដោយមើលឃើញកត្តាចាំបាច់ជាក់ស្តែង រដ្ឋបាលខេត្តកំពង់ស្ពឺតែងតែចុះពិនិត្យការរស់នៅនិងឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគដល់កុមារកំព្រាទាំងអស់ជាបន្តបន្ទាប់ ក្នុងនោះក៏មានសប្បុរសជនទាំងក្នុងស្រុកនិងក្រៅស្រុកចូលរួមឧបត្ថម្ភផងដែរ និងសូមប្រធានមណ្ឌលនីមួយៗត្រូវជម្រុញឱ្យពួកគេបានចូលរៀន និងរៀនរហូតដល់បញ្ចប់ថ្នាក់វិទ្យាល័យ ឬមហាវិទ្យាល័យ ។

សូមបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍របស់គណៈគ្រប់គ្រងមណ្ឌលទាំង២ បច្ចុប្បន្នមានកុមារកំព្រាកំពុងរស់នៅជាង ១០០នាក់ ។ អភិបាលខេត្តកំពង់ស្ពឺ បានជួយឧបត្ថម្ភ ដល់មណ្ឌល ដីអំបិល ចំនួន ៣៥០០ដុល្លារ និងមណ្ឌលត្រែងត្រយឹងចំនួន ២១៧៥,៥$ ព្រមទាំងគោញីចំនួន ០៤ក្បាល រួមជាមួយគ្រឿងឧបភោគបរិភោគជាច្រើនមុខផ្សេងទៀត ៕ ដោយ ៖ ម៉ុន សំអាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner