Soc រថយន្ត LEXUS RX300 បុករថយន្ត LEXUS LX570 យ៉ាងពេញទំហឹង បណ្ដាលឱ្យក្រឡាប់ផ្ងារជើង

ភ្នំពេញ៖ រថយន្ត LEXUS RX300 បានបុកគ្នាជាមួយរថយន្តសេរីទំនើប LEXUS LX570 KURO នៅត្រង់ផ្លូវបំបែកជាបួន បណ្ដាលឱ្យរថយន្តទំនេីប 570 ក្រឡាប់ផ្ងារជើងច្រងាង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៤៥នាទី រសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងតំបន់បឹងកក់ មូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យក្រុមការងារ អប្សរា AMS ដឹងថា មុនពេលកើតហេតុ គេបានឃើញស្រ្តីម្នាក់ បើកបររថយន្តម៉ាក LEXUS LX570 KURO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BS-9899 បើកបរបញ្ជ្រាស់ទិសដៅចរាចរណ៍ ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួន ត្រូវបានរថយន្តមួយគ្រឿងទៀតម៉ាក់ LEXUS RX300 ពណ៌ខ្មៅ ពាក់ស្លាលេខ ភ្នំពេញ 2O-4445 បុកយ៉ាងពេញទំហឹង បណ្ដាលឱ្យរងការខូចខាត និងរថយន្ត LEXUS LX570 KURO ក្រឡាប់ផ្ញារជើងច្រងាងតែម្តង ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្ត LEXUS LX570 KURO បានគេចចេញពីកន្លែងកើតហេតុ បន្សល់តែរថយន្ត និងភាគីម្ខាងទៀត។ ភ្លាមៗនោះ កម្លាំងនគរបាលបានចុះមកដល់ទីតាំងកើតហេតុ ទើបធ្វើការវាស់វែងស្ទួចយករថយន្តទាំង ២គ្រឿង យកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ ៖ ឆៃហួត និងភា

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner