បាត់ដំបង គឺជាខេត្តគោលដៅ និងបន្ទាប់ពីបានអនុវត្តសាកល្បង នូវការធានារ៉ាប់រងដំណាំ ស្រូវ ដោយផ្អែកលើសន្ទស្សន៍អាកាសធាតុក្នុងស្រុកគោលដៅ (WICI) ក្របខណ្ឌកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញ

បាត់ដំបង ៖ ក្នុងគោលបំណងបង្កើននូវការយល់ដឹងនិង ដើម្បីជំរុញការអនុវត្តឱ្យកាន់តែលទូលំទូលាយ ក្នុងការធានារ៉ាប់រងដំណាំស្រូវ ផ្អែកលើសន្ទស្សន៍អាកាសធាតុ ជាការងារអាតិភាពមួយរបស់គម្រោងដែលនឹងរួមចំណែកការពារផលប្រយោជន៍របស់ប្រជាកសិករ ជាពិសេសក្នុងស្ថានភាពទឹកភ្លៀងមិនគ្រប់គ្រាន់ឬច្រើនជ្រុល។

  លោក  អ៊ុយ សុធាវី អភិបាលរងខេត្តនិងជាតំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងថា៖ កន្លងមក អង្គភាពអនុវត្តកម្មវិធីជំរុញផលិតកម្មស្រូវ និង ការនាំចេញអង្ករ ខេត្តបាត់ដំបង បាននិងកំពុងអនុវត្តសកម្មភាព ក្នុងស្រុកគោលដៅចំនួន៤រួមមាន៖ ស្រុកបវេល, ស្រុកថ្មគោល ស្រុកមោងឫស្សី, និងស្រុករុក្ខគិរី ។ 

ក្នុងនោះមន្ត្រីអនុវត្តកម្មវិធីថ្នាក់ខេត្ត ថ្នាក់ស្រុក បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការធានារ៉ាប់រងដំណាំ ដោយផ្អែកលើសន្ទស្សន៍អាកាសធាតុ ដែលរៀបចំឡើងដោយអង្គភាពអនុវត្តកម្មវិធីថ្នាក់ជាតិ (PMO) និងក្រុមហ៊ុន SEK/e-Gen នៅខេត្តបាត់ដំបង ។ បន្ទាប់មកក្រុមការងារថ្នាក់ជាតិ, ក្រុមហ៊ុន SBK/e-Gen និង មន្ត្រីអនុវត្តកម្មវិធីថ្នាក់ខេត្ត ថ្នាក់ស្រុក បានធ្វើការចុះអង្កេតនៅតាមមូលដ្ឋានឃុំ និងភូមិគោលដៅ ដោយបានជួបពិភាក្សានិងសម្ភាសន៍ជាមួយអាជ្ញាធរមូលដ្ឋានឃុំ ភូមិ និង ប្រជាពលរដ្ឋ ក្នុងឃុំគោលដៅ ។

  លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានគូសបញ្ជាក់បន្ថែមថា៖ អង្គភាពអនុវត្តកម្មវិធី ខេត្តបាត់ដំបង ដែលបានចាប់ផ្តើមពីឆ្នាំ២០២០ដល់ឆ្នាំ២០២១យើងបានអនុវត្តសាក

ល្បងសកម្មភាពនេះ សរុបមាន៨ឃុំស្មើនឹង៧៦ភូមិ ក្នុងនោះស្រុកបវេលចំនួន ៣ឃុំស្មើនឹង៣០ភូមិ និងស្រុកមោងឫស្សី ចំនួន៥ឃុំ ស្មើនឹង៤៦ភូមិ។មកដល់ឆ្នាំ២០២២នេះ កម្មវិធីបានពង្រីកនូវ ឃុំ ភូមិ គោលដៅបន្ថែមទៀតរហូតដល់ ១៤ឃុំ ស្មើនឹង ១១៤ភូមិ ។

ជាមួយគ្នានេះមានប្រជាកសិករជា
ច្រើនគ្រួសារ បានសម្រេចចិត្តទិញ”ប័ណ្ណធានារ៉ាប់រង”សម្រាប់រដូវវស្សាឆ្នាំ២០២១សរុបចំនួន ១១០គ្រួសារ ស្មើនឹងផ្ទៃដីសរុប ១៦៨ហិកតា។ ក្នុងនោះ ស្រុកបវេលមាន ៥៣គ្រួសារ ស្មើនឹងផ្ទៃដីស្រែ ៨៥ហិកតា និង នៅស្រុកមោងឫស្សីមាន ៥៧គ្រួសារ ស្មើនឹងផ្ទៃដីស្រែ ៨៣ហិកតា ហើយយើងសង្កេតឃើញថា៖កសិករក៏ទទួលបាន នូវសំណងមកវិញផងដែរពីក្រុមហ៊ុនធានារ៉ាប់រង FORTEចំពោះដីស្រែដែលជួបប្រទះនឹងភាពរាំងស្ងួត ឬលើសទឹកភ្លៀង ។

ឯកឧត្តមអភិបាលរងខេត្តបាត់ដំបង បានសង្កត់ធ្ងន់ទៀតថា៖នេះជា សកម្មភាពសាកល្បងថ្មី ខ្ញុំសូមស្នើដល់មន្ត្រីពាក់ព័ន្ឋនិងអាជ្ញាធរមូលដ្ឋានផ្តល់នូវកិច្ចសហការ និង ជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅក្នុងមូលដ្ឋានដើម្បីជាប្រយោជន៍ដល់កសិករយើង ។

   សូមបញ្ជាក់ថា៖សិក្ខាសាលាផ្សព្វផ្សាយស្តីពីការធានារ៉ាប់រងដំណាំស្រូវដោយផ្អែកលើសន្ទស្សន៍អាកាសធាតុ(WICI)ក្នុងក្របខណ្ឌកម្មវិធីជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ(Rice-SDP)បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ហើយអ្នកចូលរួមទាំងអស់ ក្នុងសិក្ខាសាលាថ្ងៃនេះនឹងយល់ច្បាស់ពីដំណើរការអនុវត្តនីតិវិធី គោលការណ៍ និងពីការទូទាត់សំណងនានាផងដែរ ៕ ដោយ ៖ អ៊ុក សំអាន
ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner