សម្តេចតេជោប្រៀបប្រដូចការប្រឆាំងគម្រោងស្វែងរកសន្តិភាពនៅមីយ៉ាន់ម៉ាថាជាការទឹមគោ បញ្ច្រាស់នឹម (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងប្រៀបប្រដូចការប្រឆាំងនឹងវិធីដោះស្រាយរកសន្តិភាពក្នុង ប្រទេសមីយ៉ាន់ម៉ាទៅនឹងការទឹមគោបញ្ច្រាសនឹម។ ប្រសាសន៍បង្ហាញការប្រៀបធៀបនេះ បានធ្វើឡើងនៅថ្ងៃទី១៦កុម្ភៈនេះ ក្នុងស្ថានភាពដែលកិច្ចប្រឹងប្រែងរបស់សម្តេចតេជោសែន ដើម្បីព្យាយាមរកសន្តិភាពដល់ប្រទេសមីយ៉ាន់ម៉ានេះ ត្រូវបានប្រទេសជាសមាជិកខ្លះក្នុងអា ស៊ានបានជំទាស់។

ដំណើរទស្សនកិច្ចការងាររបស់សម្តេចនាយករដ្ឋមន្ត្រីក្នុងខែមករាឆ្នាំ២០២២ទៅកាន់ប្រទេស មីយ៉ាន់ម៉ាដើម្បីស្វែងរកដំណោះស្រាយសន្តិភាពសម្រាប់ប្រទេសនេះ ត្រូវសម្តេចបានបញ្ជាក់ រួចមកហើយថា គឺផ្អែកចំណុចកុងសុងស៊ុសទាំង៥ដែលប្រទេសអាស៊ានបានឯកភាពគ្នាកាល ពីខែមេសាឆ្នាំ២០២១។

ក្នុងដំណើរទស្សនកិច្ចនោះ, នាយឧត្តមសេនីយ៍យោធាជាន់ខ្ពស់ មីន អោង ឡាំង នៃប្រទេស មីយ៉ាន់ម៉ា បានបញ្ជាក់នូវការយល់ព្រមឈប់បាញ់គ្នា និងការធានាសម្របសម្រួល ដំណើរ ទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ានដើម្បីការជួបជាមួយភាគី ពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិច ដោយពិចារណាទៅលើស្ថានការណ៍ជាក់ស្តែង នៅមីយ៉ាន់ម៉ា។

ក្នុងជំនួបជាមួយនឹងមេដឹកនាំយោធាក្នុងប្រទេសមីយ៉ាន់ម៉ានោះទៀត សម្តេច បានលើកឡើងនូវសំណើបង្កើតយន្តការអាស៊ាន Troika និងគំនិតផ្ដួចផ្ដើមរបស់ឥណ្ឌូនេស៊ី ដែលចង់បង្កើតក្រុមអ្នកសង្កេតការណ៍ដោយប្រើប្រាស់មន្ត្រីស្ថានទូតរបស់បណ្ដាប្រទេស អាស៊ានប្រចាំនៅទីក្រុងរ៉ង់ហ្គូននៃប្រទេសមីយ៉ាន់ ម៉ានោះ។ កិច្ចប្រឹងប្រែងរៀបចំដោយកម្ពុជាដែលជាប្រធានអាស៊ានប្តូរវេននេះ បានទទួលការគាំទ្រខ្លះពី ប្រទេសក្នុងអាស៊ាន និងក៏បានគាំទ្រផងដែរពីបណ្តាប្រទេសខាងក្រៅ ក្នុងនោះរួមមានទាំង ប្រទេសជប៉ុនផងទៀត។

សម្តេចតេជោបានថ្លែងដោយផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួនទៀតថាបើសិនជាប្រទេសអា ស៊ានមិនមានការយល់ស្របគ្នាលើបញ្ហារកសន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ, គេនឹងត្រូវ ចំណាយពេលវេលាវែងឆ្ងាយណាស់ដើម្បីស្វែងរកសន្តិភាពពិតប្រាកដដល់ប្រទេសមីយ៉ាន់ម៉ា ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner