មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជួបរដ្ឋមន្ត្រីការពារជាតិជប៉ុន (Video Inside)
មេបញ្ជាការកងទ័ពជើងគោកកម្ពុជាលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញជួប រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃក្នុងក្រុងតូក្យូនាសប្តាហ៍ នេះ។
ដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្រោមការផ្តល់កិត្តិយស ដ៏ខ្ពង់ខ្ពង់ពីរាជរដ្ឋាភិបាលជប៉ុនដោយប្រើប្រាស់យន្តហោះពិសេសមួយមកទទួលដល់ប្រទេស កម្ពុជា បានចាប់ផ្តើមតាំងពី រសៀលថ្ងៃទី១៤កុម្ភៈនោះមក។
ក្នុងរយៈពេល២ថ្ងៃដំបូង, មេបញ្ជា ការកងទ័ពជើងគោកកម្ពុជា បានអញ្ជើញជួបជាមួយអគ្គមេបញ្ជាការកងស្វ័យការពារជប៉ុន នាយឧត្តមសេនីយ៍ យ៉ាម៉ាហ្សាគី កូជី (Yamazaki Koji), ជួបមេបញ្ជាការកងស្វ័យការពារជើង គោកជប៉ុន នាយឧត្តមសេនីយ៍ យ៉ូស៊្ហីដា យ៉ូស្ហ៊ីហ៊ីដេ (Yoshida Yoshihide), ជួបជាមួយរដ្ឋមន្ត្រី ការបរទេសលោក ហាយ៉ាស៊្ហី យ៉ូស៊្ហីម៉ាសា និងថ្ងៃទី១៥កុម្ភៈបានអញ្ជើញជួបរដ្ឋមន្ត្រីក្រសួងការ ពារជាតិគីស៊្ហី ណូប៊ូរ៉ូ KISHI Nobuo។