សម្តេចតេជោ ហ៊ុន សែន អំពាវនាវអាជ្ញាធរបង្កលក្ខណៈសម្បត្តិដល់គណបក្សនយោបាយរៀប ចំការបោះឆ្នោតឃុំសង្កាត់ (Video Inside)

ប្រមុខដឹកនាំរាជរដ្ឋាភិបាល បានអំពាវនាវដល់អាជ្ញាធរគ្រប់ខេត្តនិងរាជធានីត្រូវបង្កលក្ខណៈ ល្អប្រសើរដល់ការធ្វើសកម្មភាពរបស់គ្រប់គណបក្សនយោបាយទាំងអស់ដែលត្រៀមចូលរួម ការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនេះ។ 

កម្ពុជាត្រៀមនឹងរៀបចំការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៥ មិថុនាឆ្នាំ២០២២ ដែលនឹងមានការចូលរួមពីគណបក្សនយោបាយជាច្រើន។ យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សនយោបាយដែលទទួលស្គាល់ ដោយក្រសួង មហាផ្ទៃមានចំនួន៤៥គណបក្ស។

សម្តេចនាយករដ្ឋមន្ត្រីនៅបានថ្លែងដាស់តឿនដល់គណបក្សនយោបាយនានា ត្រូវគោរពនូវ បែបបទនិងនីតិវិធីរបស់គជបផងដែរដោយមិនត្រូវបំពាននឹងច្បាប់ដែលបានចែងឡើយ។ កាលពីថ្ងៃទី១៥កុម្ភៈ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក​ ប្រាជ្ញ ច័ន្ទ បាន ប្រកាសចាប់ផ្តើមបើកដំណើរការនៃ «ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២»  ជាមួយការបញ្ជាក់ជុំវិញការរៀបចំជាស្រេចនូវផែនការមេ, ប្រតិទិនការងារ និងការបានធ្វើ បច្ចុប្បន្នភាពលើបទបញ្ជានិងនីតិវិធីរួមទាំងឯកសារគតិយុត្ត ផ្សេងទៀតដើម្បីធានាឱ្យការរៀប ចំចាត់ចែងការងារបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យផងដែរ។ គួរបញ្ជាក់ថាគិតត្រឹមថ្ងៃពុធនេះ ការ បោះឆ្នោតឃុំសង្កាត់ នឹងមកដល់ក្នុងរយៈពេល១០៩ថ្ងៃទៀត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner