សម្តេចនាយករដ្ឋមន្ត្រីអំពាវនាវការចូលរួមទប់ស្កាត់ការឆ្លងជម្ងឺរាតត្បាតកូវីដ១៩ ខណៈការឆ្លង នៅមិនទាន់ធូរស្រាល (Video Inside)
សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវប្រជាពលរដ្ឋនៅនៅថ្ងៃទី១៦កុម្ភៈនេះបន្តការចូលរួម ប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវីដ១៩បន្ថែមទៀតខណៈការឆ្លងរាលដាលនៃវីរុសអូមីក្រុងនៅ តែកើន៣ខ្ទង់មានរយៈពេល១២ថ្ងៃជាប់ៗគ្នាមកហើយនេះ។
កម្ពុជាក្នុងរយ:ពេល២៤ម៉ោង ចុងក្រោយនេះ ការឆ្លងមានចំនួន២០៤ករណីដែល កើនឡើងចំនួន២០ករណីបើប្រៀបធៀប នឹងម្សិលមិញ។
តួលេខឆ្លង២៤ម៉ោងកន្លងមកដោយវីរុសអូមីក្រុងនេះ រួមមាន១៩៥ករណីជាការឆ្លងក្នុងសហគមន៍ និង៩ករណី ជាការឆ្លងនាំមកពីក្រៅប្រទេស។ កម្ពុជាគិតត្រឹមថ្ងៃទី១៦ខែកុម្ភ: ឆ្នាំ ២០២២, ការឆ្លងជំងឺកូវីដ ១៩សរុបទូទាំងប្រទេស មានចំនួន១២ម៉ឺន៤ពាន់ ៣៤៣ករណី, ការព្យាបាលជាសះស្បើយមានចំនួន១១ម៉ឺន៩ពាន់៣៥៣នាក់ដោយរាប់ បញ្ចួលទាំងការព្យាបាល ជាសះ ស្បើយថ្ងៃនេះចំនួន១៥៧នាក់ថែមទៀត ។
កម្ពុជាមិនមានករណីស្លាប់ដោយ សារកូវីដ១៩ ទេថ្ងៃនេះ ដែលការចៀសផុតពីការបាត់បង់ជីវិតដោយសារកូវីដ១៩នេះ មានរយៈពេល៤៣ថ្ងៃ ជាប់ៗ គ្នាមកហើយ។ ចំនួនអ្នកស្លាប់ សរុបដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេស កម្ពុជា មានចំនួន៣ពាន់១៥ នាក់ ជាដដែល។