មេដឹកនាំអាមេរិក និងអាល្លឺម៉ង់ទាមទារជំហានពិតប្រាកដ ឆ្ពោះទៅ រកការកាត់បន្ថយភាពតានតឹងពីសំណាក់រុស្ស៊ី

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងអធិការបតី អាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ នៅថ្ងៃពុធសប្តាហ៍នេះ បានជំរុញ រុស្ស៊ីឱ្យចាត់វិធានការជាក់ស្តែង ដើម្បីលុបបំបាត់ភាពតានតឹង ខណៈពួកលោកព្រមានថា គិតមកដល់ពេលនេះ គ្មានការដកទ័ព រុស្ស៊ីសំខាន់ៗចេញពីព្រំដែនអ៊ុយក្រែននោះទេ។

បន្ទាប់ពីការពិភាក្សាគ្នាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរនៅថ្ងៃពុធទី១៦ខែកុម្ភៈ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់លោក Steffen Hebestreit បាននិយាយថា លោក សូលស៍ និងលោក បៃដិន បានចាត់ទុកស្ថានការណ៍នៅអ៊ុយក្រែនគឺ “ធ្ងន់ធ្ងរបំផុត” ដោយសារ នៅតែមានហានិភ័យនៃការឈ្លានពានដោយយោធារុស្ស៊ី។ មេដឹកនាំ ទាំងពីរ បញ្ជាក់ថា គ្មានការដកទ័ពរុស្ស៊ីយ៉ាងសំខាន់ចេញពី ព្រំដែន អ៊ុយក្រែន ត្រូវបានគេសង្កេតឃើញនោះទេ។

មុននេះ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា កងកម្លាំងរបស់ ខ្លួនកំពុងដកថយ ក្រោយធ្វើសមយុទ្ធនៅជិតអ៊ុយក្រែន។ រុស្ស៊ីក៏ បានផ្សព្វផ្សាយវីដេអូដែលខ្លួនបាននិយាយថា បង្ហាញពីរថក្រោះ រថពាសដែក រថពាសដែក និងកងកាំភ្លើងធំបាញ់ដោយខ្លួនឯង ចាកចេញពីគ្រីមៀផងដែរ។

ទោះបីជាយ៉ាងណាក៏ ដោយ មន្ត្រីលោកខាងលិចបានជំទាស់ នឹងការ អះអាងរបស់រុស្ស៊ី ជុំវិញការដកកងទ័ពហើយមេបញ្ជាការអង្គការ ណាតូ កំពុងរៀបចំផែនការសម្រាប់អង្គភាពប្រយុទ្ធថ្មី ដែលអ្នកការ ទូតបាននិយាយថា អាចត្រូវបានដាក់ពង្រាយនៅក្នុងប្រទេស ប៊ុលហ្គារី រូម៉ានី ហុងគ្រី និងស្លូវ៉ាគី៕
ប្រភព៖ DW ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner