រដ្ឋមន្ត្រី វង សូត ៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ គឺបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសុខមាលភាពរបស់ប្រជាជន
ត្បូងឃ្មុំ ៖នៅប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសជាតិយើង បានរងផល ប៉ះពាល់ ពីជំងឺកូវីដ-១៩ តែទោះជាយ៉ាងណាក្រោមការដឹកនាំ រាជរដ្ឋា ភិបាល របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើជីវភាពរស់នៅ របស់ ប្រជាជនដែលងាយរងផលប៉ះពាល់ ពិសេសលើសុខមាលភាពទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬជំនឿសាសនា ។
សម្តេចតេជោបានជំរុញ ឲ្យមានការចាក់ច៉ាក់សាំងដោយឥតគិតថ្លៃ ជូនប្រជាជនចាប់ពីអាយុ ៣ ឆ្នាំ ឡើង ដើម្បីទប់ស្កាត់ការរីរាលដាល ជំងឺ កូវីដ-១៩ នេះ ។ នេះជាការលើកឡើងរបស់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំ ជាច ស្រុកកំចាយមា ខេត្តព្រៃវែង នៅក្នុងកម្មវិធី ជួបសំណេះសំណាលជាមួយសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២២ ។
ឯកឧត្តម វង សូត មានប្រសាសន៍លើកឡើងថា ដូចបងប្អូន ប្រជាពលរដ្ឋបាន ដឹង និងឃើញស្រាប់ហើយថា សម្តេចតេជោ បានគិតគូរយ៉ាងខ្លាំងពីសុខទុក្ខរបស់ប្រជាជន គ្រប់ស្រទាប់វណ្ណៈ ពិសេសក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលធ្វើ ឲ្យ ប៉ះពាល់ដល់ការរស់នៅប្រកបរបររកស៊ីប្រចាំថ្ងៃ ក៏ដូចជាសុខមាល ភាពរបស់ប្រជាពលរដ្ឋ ដោយសម្តេចបានចំណាយថវិការយ៉ាង ច្រើន ទិញ វ៉ាក់ សាំងចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ចាប់ពីកុមារអាយុ ៣ ឆ្នាំឡើងទៅ ខណៈប្រជាជនពេញវ័យមួយចំនួនធំបានចាក់ដល់ ដូស ជំរុញ លើកទី ៤ ហើយដែរ ។
ឯកឧត្តមបន្តថា វាជារឿងល្អ និងត្រឹមត្រូវបំផុត ដែលបងប្អូនមករួម រស់ ជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ ដើម្បីរួមគ្នា ថែរក្សា សុខសន្តិភាព និងបន្តការអភិវឌ្ឍន៍ជាមួយរាជរដ្ឋាបាលបច្ចប្បន្នដែល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែល មានសម្តេចតេជោ ជា ប្រមុខ ។ ដូច្នេះ សម្រាប់អាណត្តិថ្មីខាងមុខនេះ គណបក្សប្រជាជន កម្ពុជា នឹងមានអ្នកគាំទ្រកាន់តែច្រេីន ។ សូមជម្រាបជូន ក្នុងពិធីបញ្ជូលសមាជិកថ្មី របស់គណបក្ស ប្រជាជនកម្ពុជាឃុំក្រែក មានចំនួន១ ២២៧នាក់ក្នុងនោះមក ពី គណបក្សផ្សេងៗចំនួនជាង៧០០នាក់៕
ដោយៈ ហេង សម្បត្តិ