អ្នកវិទ្យាសាស្ត្រអូស្ត្រាលីចងក្រងបញ្ជីនៃប្រភេទសត្វដែលមានហានិភ័យជាង ៤៥.០០០ ដោយសារការឡើងកម្តៅផែនដី និងកត្តាផ្សេងទៀត

កង់បេរ៉ា៖ ក្រុមអ្នកជំនាញដែនសមុទ្រនៅសាកលវិទ្យាល័យ Queensland (UQ) បានចងក្រងបញ្ជីនៃប្រភេទសត្វដែល មានហានិភ័យជាង ៤៥.០០០ ដែលបង្ហាញពីវិសាលភាពនៃ ផលប៉ះពាល់ ដោយសារការឡើងកំដៅផែនដី និងកត្តាផ្សេង ទៀតដែលបំផ្លាញដល់ជីវិតសត្វសមុទ្រ។ ការសិក្សាដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Ecological Society of America (ESA) និងបានចេញផ្សាយ ជាសាធារណៈនាពេលថ្មីៗនេះ បានបង្កើតក្របខ័ណ្ឌ ដែលកំណត់ ពីកន្លែង និងរបៀបដែលកិច្ចខិតខំប្រឹងប្រែងអភិរក្ស គួរតែត្រូវបាន ផ្តោតការយកចិត្តទុក។

វេជ្ជបណ្ឌិត Nathalie Butt មកពីផ្នែកវិទ្យាសាស្រ្តបរិស្ថាន និង ផែនដី នៃសាកលវិទ្យាល័យ UQ បាននិយាយថា ការស្រាវជ្រាវបាន ធ្វើឱ្យមានភាពខុសគ្នាយ៉ាងសំខាន់ រវាងការគំរាមកំហែងដល់ប្រភេទ ផ្សេងៗនៃជីវិតសត្វសមុទ្រ។ ផ្កាថ្ម និងអវយវៈគ្មានឆ្អឹងកងផ្សេងទៀត ដែលជាសារពាង្គកាយដែលគ្មានឆ្អឹងខ្នងភ្ជាប់ទៅនឹងថ្មប៉ប្រះទឹក គឺជា ផលប៉ះពាល់បំផុតដោយលក្ខខណ្ឌទឹក ដូចជាអាស៊ីត និងជាតិ ប្រៃ ចន្លោះពី 0.4 និង 0.5 នៅលើមាត្រដ្ឋាន 0 ទៅ 1 ។

លោក Butt បន្តថា ការកើនឡើងសីតុណ្ហភាពទឹក គឺទាក់ទងទៅ នឹងការកើនឡើងនៃជាតិអាស៊ីតនៃមហាសមុទ្រ។ ដូច្នេះវាពិតជា លំបាកណាស់សម្រាប់ពួកវា (សត្វដែលមានរចនាសម្ព័ន្ធសែល) ដើម្បីបង្កើតរចនាសម្ព័ន្ធទាំងនោះក្រោមការបង្កើនជាតិអាស៊ីត។ ទន្ទឹមនឹងនេះដែរ សត្វធំៗមានភាពរសើបកាន់តែខ្លាំង ចំពោះផល ប៉ះពាល់ផ្ទាល់ ដូចជាការបំផ្លិចបំផ្លាញទីជម្រក និងការនេសាទ ជាដើម។ ផ្សោត អណ្តើក ត្រីឆ្លាម និងសត្វស្លាបសមុទ្រទាំងអស់ មានកម្រិត ប្រែប្រួលរវាង 0.5 និង 0.6 ចំពោះសកម្មភាពនេសាទ។

សរុបមក ការបំពុលដោយអសរីរាង្គ និងសីតុណ្ហភាពទឹក បានជះ ឥទ្ធិពលដល់ប្រភេទសត្វយ៉ាងច្រើន ដែលប៉ះពាល់ដល់ទៅ ៣១ ភាគរយ និង២៧ភាគរយ នៃប្រភេទសត្វទាំងអស់ចំនួន ៤៥.០០០។ ក្របខ័ណ្ឌនេះនាំមកនូវចំណេះដឹងពិសេសដល់ការអភិរក្សសមុទ្រ ដោយសារវាចាត់ថ្នាក់ប្រភេទសត្វ និងការគំរាមកំហែងរបស់ពួកវា។ នេះបើតាមយោងតាមលក្ខណៈជីវសាស្ត្ររួមគ្នារបស់ពួកគេ ដែល បន្ទាប់មកត្រូវបានគូសវាសលើកត្តាតានតឹងផ្នែកបរិស្ថានជាក់លាក់។

អ្នកស្រាវជ្រាវ និងសាស្ត្រាចារ្យរង Carissa Klein បាននិយាយថា អ្នកអភិរក្សអាចប្រើក្របខ័ណ្ឌដើម្បីកំណត់អាទិភាពធនធាន សម្រាប់ ការការពាររបស់ពួកគេ និងកំណត់ថា សកម្មភាពគ្រប់គ្រងណាដែល ល្អបំផុត ក្នុងការការពារប្រភេទសត្វ ឬក្រុមនៃប្រភេទសត្វ និងទី កន្លែង ៕
ប្រភព៖ CGTN ប្រែសម្រួលដោយៈ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner