ប្រមុខការទូតអាមេរិក៖ សញ្ញាទាំងឡាយបង្ហាញថា រុស្ស៊ីពិតជាកំពុងត្រៀមខ្លួនឈ្លានពានអ៊ុយក្រែន
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន អះអាង ថា សញ្ញាទាំងឡាយបង្ហាញថា រុស្ស៊ីកំពុងស្ថិតនៅលើគែម នៃការឈ្លានពានអ៊ុយក្រែន ប៉ុន្តែលោកនៅតែប្តេជ្ញាថា ទីក្រុង វ៉ាស៊ីនតោននឹងប្រើគ្រប់ឱកាសរហូតដល់នាទីចុងក្រោយ ដើម្បី មើលថាតើផ្លូវការទូតនឹងអាចរារាំងទីក្រុងម៉ូស្គូពីការបន្តទៅមុខដែរឬទេ។


ប្រមុខការទូតអាមេរិករូបនេះបានបញ្ជាក់នៅក្នុងតំបន់សម្ភាសន៍មួយជាមួយ ទូរទស្សន៍ស៊ីអិនអិន( CNN )កាលពីថ្ងៃអាទិត្យម្សិលមិញថា អ្វីដែលយើង កំពុងមើលឃើញ គឺបង្ហាញថា រុស្ស៊ីអាចនឹងបើក ការ ឈ្លានពាន។ ប៉ុន្តែយើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរារាំង កុំឱ្យវាកើត ឡើង… ហើយយើងនឹងប្រើគ្រប់ឱកាសទាំងអស់ ដើម្បីសាកល្បងថា តើដំណោះស្រាយការទូត អាចរារាំងកុំឱ្យលោកប្រធានាធិបតី ពូទីន បោះជំហាននេះទៅមុខបានដែរ ឬក៏យ៉ាងណា។តែទោះបីជាយ៉ាង ណា ក៏ដោយ លោក អាន់ថូនី ប្លីងគែន បានអះអាងថា លោកផ្ទាល់ នៅ តែ មានផែនការជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរូវ នៅក្នុងសប្ដាហ៍នេះ ដរាបណាទីក្រុងម៉ូស្គូមិនវាយ ប្រហារ លើអ៊ុយក្រែន៕
ប្រភព៖ CNA ប្រែសម្រួលដោយៈ ឈឹម ទីណា

