ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ យានយន្ត ៥៨៥គ្រឿង

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នក នាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នគរបាលទូទាំងប្រទេស បានត្រួតពិនិត្យ និង ផាក ពិន័យ យានយន្តសរុបចំនួន ៥៨៥ គ្រឿងទៀត ក្នុងនោះ មានម៉ូតូ ៤៤៨គ្រឿង និងរថយន្ត ១៣៧គ្រឿង ។

គិតថ្ងៃទី២១ ខែកុម្ភៈ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួត ពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៣៣.៥១៣គ្រឿង ក្នុងនោះមានម៉ូតូ ២៥,២៧៩គ្រឿង និងរថយន្តគ្រប់ប្រភេទ ៨.២៣៤គ្រឿង។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា បទល្មើសដែលត្រូវ បាន កត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ទូរស័ព្ទ ស្លាកលេខ និងល្មើសសញ្ញាជាដើម។ ដោយឡែករថយន្តល្មើសល្បឿន ល្មើស សញ្ញា អត់ប័ណ្ណបើកបរ អត់ស្លាកលេខ លើសចំណុះ ខ្សែក្រវ៉ាត់ ទូរស័ព្ទ ឆៀក និងអាជីវកម្មជាដើម។

សូមបញ្ជាក់ថាសម្រាប់ថ្ងៃទី២១ខែកុម្ភៈនេះដែរគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួនប្រាំបីលើក ក្នុងនោះ ស្លាប់ចំនួនប្រាំមួយនាក់ របួស ១២នាក់ (របួសធ្ងន់ ៤នាក់)។ រយៈពេល៥២ថ្ងៃនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៥៣១ លើក បណ្ដាលឱ្យមនុស្សស្លាប់ ៣០២នាក់ របួស ៧២៩នាក់ (របួសធ្ងន់ ៤៧១នាក់)៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner