តុលាការផ្ដន្ទាទោសជនជាប់ចោទម្នាក់ ពាក់ព័ន្ធឃាតកម្មគិតទុកមុន ដាក់ពន្ធនាគារ អស់មួយជីវិត

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ លោកស្រី ស៊ លីនណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសម្រេចប្រកាសសាលក្រមផ្ដន្ទាទោសលើជនជាប់ចោទឈ្មោះ សាន់ ទង ហៅ ធី  ដាក់ពន្ធនាគារកំណត់រយៈពេលអស់មួយជីវិត  ពាក់ព័ន្ធពីបទ ឃាតកម្មគិតទុកមុន ។

តំណាងអយ្យសម្រេចចោទប្រកាន់លើឈ្មោះ សាន់ ទង ហៅធី ភេទប្រុស  អាយុ២៥ឆ្នាំ ជនជាតិខ្មែរ  ពីបទ ឃាតកម្មគិតទុកមុន តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តិទៅលើជនរងគ្រោះឈ្មោះ យ៉ាន់ ជឿន ភេទប្រុស ជាអ្នករត់ម៉ូតូឌុប  ដោយប្រើប្រាស់កាំបិទចាក់ យ៉ាងសុះសាច់ កាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០១៩ នៅក្នុងបន្ទប់លេខ ០៣ នៃផ្ទះសំណាក់( ចន្ឋូត្រជាក់ចិត្ត) ស្ថិតនៅផ្លូវបេតុង ភូមិឫស្សី០២ សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ក្នុងសវនាការជំនុំជម្រះកាលពីរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅជនជាប់ចោទបានឆ្លើយសារភាពថា ខ្លួន បានប្រព្រឹត្ដិដូចការចោទប្រកាន់មែន ។

គួររំលឹកថា កាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៩ ជនជាប់ចោទបាន ប្រព្រឹត្តិករណី ឃាតកម្មទៅលើជនរងគ្រោះឈ្មោះ យ៉ាន់ ជឿន ភេទ ប្រុស ជាអ្នករត់ម៉ូតូឌុបដោយប្រើប្រាស់កាំបិទចាក់យ៉ាងសុះសាច់ទៅលើជនរងគ្រោះ នៅក្នុងបន្ទប់លេខ ០៣ នៃផ្ទះសំណាក់( ចន្ឋូត្រជាក់ចិត្ត)ស្ថិតនៅផ្លូវបេតុង ភូមិឫស្សី០២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ  ដើម្បីប្លន់យកម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FL-9986 និងចិញ្ជៀន០១វង់  ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner