បណ្ឌិត្យសភានគរបាលកណ្តាលកូរ៉េ និងបណ្ឌិត្យសភានគរបាលកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការ លើការបណ្តុះបណ្តាលកងកម្លាំងនគរបាលនៃប្រទេសទាំងពីរ

អត្ថបទដោយ៖
Kien Sereyvuth

នគណៈប្រតិភូបលីត្យសភានគរបាលកណ្តាលកូរ៉េ នៃសាធារណរដ្ឋកូរ៉េដឹកនាំដោយ លោក លីដុងស៊ុយ បានអញ្ជើញមកបំពេញទស្សនកិច្ច នៅបណ្ឌិត្យសភានតរបាលកម្ពុជា ដើម្បីផ្លាស់ប្តូរ
បទពិសោធន៍លើការងារបណ្តុះបណ្តាលកងកម្លាំងនគបាល នៃប្រទេសទាំងពីរ នាព្រឹកថ្ងៃទី២៦ ខែ
វិច្ឆិកា ឆ្នាំ២០១៩ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ច របស់គណៈប្រតិភូបណ្ឌិត្យសភានគរបាលកណ្តាលកូរ៉េ នៅបណ្ឌិត្យសភានាគរបាលកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាដៃគូ រវាងស្ថាប័នទាំងពីរ ក្នុងគោលបំណងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។

បន្ថែមពីលើនេះ ឯកឧត្តមប្រធាន បានលើកឡើងអំពីលទ្ធផលនៃការបណ្តុះបណ្តាល និងសមិទ្ធផលនានានៅបណ្ឌិត្យសភានគរបាលកម្ពុជា ជូនគណៈប្រតិភូ ព្រមទាំងបានលើកសំណូមពរចាំបាច់មួយចំនួន ស្តីពីកិច្ចសហប្រតិបត្តិការរវាងបណ្ឌិត្យសភានគរបាលកណ្តាលកូរ៉េ និងបណ្ឌិត្យសភានគរបាលកម្ពុជា និងស្នើសុំជួយធ្វើការ
បណ្តុះបណ្តាលបំប៉នជំនាញសំខាន់ៗមួយចំនួនដល់គ្រូបង្គោល នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

ជាការឆ្លើយតប លោក លឺ ដុងស៊ីប ( Mr. Lee Dong Stop ) ប្រធានគណៈប្រតិភូ បានសម្តែងនូវក្តីសាមសរីករាយ និងថ្លែងអំណរគុណដល់ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងអនុញ្ញាតឱ្យគណៈប្រតិភូ នៃបណ្ឌិត្យសភានគបាលកណ្តាលកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានថ្លែងការកោតសរសើដល់វឌ្ឍនភាពគ្រប់
ផែនការបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងបានទទួលយកសំណូមពទាំងអស់របស់ភាគីកម្ពុជា ជាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច ដើម្បីឆ្លើយតបបណ្ឌិត្យសភាឱ្យបានទាន់ពេលវេលា ព្រមទាំងបានគោរពអញ្ជើញ ឯកឧត្តមនាយឧមាសឪយ៍ សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ទៅបំពេញទស្សនកិច្ចនៅបណ្ឌិត្យសភា
បរបាលកណ្ឌាលកូរ៉េ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាដៃគូនៃស្ថាប័នទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីក
ចម្រើនថែមទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner