សម្តេចតេជោអំពាវនាវការសន្សំសំចៃ និងជំរុញការជួយប្រមូលប្រពន្ធ ខណៈការប្រមូលពន្ធក្នុងមួយខែមករាបានជាង ២៨៥លានដុល្លារ (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់មន្ត្រីក្រោមបង្គាប់ត្រូវសន្សំសំចែលើការចំណាយនិងអំពាវនាវលើការជំរុញ ជួយប្រមូលពន្ធដាខណៈរាជរដ្ឋាភិបាលបានប្តេជ្ញាបន្តការចំណាយបន្ថែមច្រើនទៀតប្រឆាំងនឹងជម្ងឺកូវីដ១៩។ ប្រសាន៍របស់សម្តេចបានធ្វើឡើងនារសៀលថ្ងៃទី២៣កុម្ភៈក្នុងឳកាសចូលរួមបិទកិច្ចប្រជុំបូកសរុប លទ្ធផលការ ងារឆ្នាំ២០២១ និងការលើក ទិស ដៅបន្ដរបស់ក្រសួងមហាផ្ទៃ។

ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី បានទន្ទឹមនឹងការប្រមូលចំណូលពន្ធក្នុងមួយខែមករាកន្លងមកនេះ បានចំនួនជាង២៨៥លានដុល្លារ ដែលអគ្គនាយកដ្ឋានពន្ធ ដា ចាត់ទុកថាជាការប្រមូលដែលមានតួលេខ កើន ឡើង។ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានថ្លែងថា នៅក្នុងឆ្នាំ២០២២ នេះ រាជរដ្ឋាភិបាល គ្រោងបង្កើនចំណូលចរន្តថ្នាក់ជាតិក្នុងរង្វង់ប្រមាណជាង ២២ ពាន់ប៊ី លានរៀល ដែលត្រូវប្រមាណជិត ១៨ភាគ រយ នៃផលិតផលសរុបក្នុងស្រុក កើនឡើងជាង ១២ភាគរយ បើ ធៀបទៅច្បាប់ថវិការឆ្នាំ ២០២១, ក្នុងនោះ ចំណូលពន្ធដារ ត្រូវបានគ្រោងប្រមាណជិត ១០ ពាន់ប៊ីលានរៀល គឺប្រមាណជិត៨ភាគរយ នៃផលិតផល សារុបក្នុងស្រុក។

សម្តេចនាយករដ្ឋមន្ត្រីក្នុងប្រសាសន៍ចូលរួមបិទកិច្ចប្រជុំបូកសរុបលទ្ធផលរបស់ក្រសួងមហាផ្ទៃនៅបានលើក ឡើងជុំវិញការសន្សំសំចៃលើការចំណាយផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner