រដ្ឋមន្ត្រី វេង សាខុន រងការស្តីបន្ទោសពីប្រមុខដឹកនាំរាជរដ្ឋាភិបាល (Video Inside)

រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន បានទទួលរងការស្តីបន្ទោសជាខ្លាំងពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដោយសារតែលោករដ្ឋមន្ត្រីកសិកម្មនោះ ជាបុគ្គលដែលធ្វើការមិនចេះសហការជាមួយនឹងក្រសួងស្ថាប័នដទៃ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ស្តីបន្ទោសនេះនារសៀលថ្ងៃទី២៣កុម្ភៈនេះ ក្នុងពេល អញ្ជើញចូលរួមបិទកិច្ចប្រជុំបូកសរុបលទ្ធផលរបស់ក្រសួងមហាផ្ទៃ។ លោកវេងសាខុន បានរងនឹងការរិះគន់ ជុំវិញការដោះស្រាយមិនបានសម្រេចក្នុងរឿងនីតិវិធីដេញថ្លៃនាំចូលជ្រូករស់ដែលធ្វើឱ្យពលរដ្ឋមានភាពថ្នាំងថ្នាក់។

ជាគោលការណ៍ រាជរដ្ឋាភិបាល តែងតែលើកទឹកចិត្តអ្នកចិញ្ចឹមក្នុងស្រុក ដើម្បីឱ្យមានលទ្ធភាពផ្គត់ផ្គង់ជ្រូក ឱ្យបានគ្រប់គ្រាន់ ជាមួយនឹងកម្រិតថ្លៃសមរម្យ ដោយមិនចាំបាច់មានការនាំចូល។ ក្រសួងកសិកម្ម បានរង ការរិះគន់់ថា ទោះបីជាក្រសួងសេដ្ឋកិច្ច អញ្ជើញក្រសួងកសិកម្ម ដើម្បីចូលរួមប្រជុំដោះសា្រយលើបញ្ហាចំរូង ចំរាស់នោះក៏ដោយ ប៉ុន្តក្រសួងកសិកម្មបែរជាមិនព្រមចូលរួមទៅវិញ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner