នាវាទេសចរណ៍ ១គ្រឿង បានចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី២៣ កុម្ភៈ ម្សិលមិញ នាវាទេសចរណ៍មួយគ្រឿង ឈ្មោះ NORWEGIAN SPIRIT សញ្ជាតិ Bahamas បានចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។

មន្ត្រីសមត្ថកិច្ចនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឲ្យដឹងថា នាវាទេសចរណ៍នេះ មិនមានដឹកភ្ញៀវទេសចរណ៍ទេ គឺជាដំណើរចូលចតដើម្បីរង់ចាំទទួលយកក្រុមនាវិក និងបុគ្គលិករបស់នាវា តាមបណ្តាប្រទេសមួយចំនួន ដែលឈប់សម្រាកក្នុងវិបត្តិជំងឺកូវីដ១៩កន្លងមក ដើម្បីចូលធ្វើការក្នុងនាវាវិញ។

ប្រភពដដែល បន្តថា នៅលើនាវាទេសចរណ៍នេះ មាននាវិកលើនាវាចំនួន ១៧១នាក់ (ស្រី ២២នាក់)។ ចំណែកនាវិក និងបុគ្គលិក អ្នកបម្រើការលើនាវាមកពីបណ្តាប្រទេសនានា ដែលនឹងត្រូវឆ្លងកាត់ប្រទេសកម្ពុជា មកចុះធ្វើការក្នុងនាវាទេសចរណ៍នេះវិញ មានចំនួន ៤៨៥នាក់ (ស្រី ៨៩នាក់) ។

សូមបញ្ជាក់ថា នាវាទេសចរណ៍នេះ មានបណ្ដោយ ២៦៩ម ទទឹង ៣៦ម និងជម្រៅទឹក ៨.២ម, ការឈប់ចតនេះ អាចនឹងប្រើពេល៣ ឬ៤ថ្ងៃ មុននឹងចាកចេញត្រឡប់ទៅវិញ ៕

ដោយ៖ អួន ស្រីរុំ

អួន ស្រីរុំ
អួន ស្រីរុំ
ជាអ្នកយកព័ត៌មានជាតិ សម្រួលអត្ថបទព័ត៌មាន បញ្ជូលសម្លេង កាត់តសម្លេង និងផលិតបទយកការណ៍។ មានបទពិសោធន៍ច្រើនឆ្នាំ នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ព្រមទាំងមានទំនាក់ទំនងល្អជាមួយក្រុមការងារផងដែរ។
ads banner
ads banner
ads banner