លោក វ្ល៉ាឌីមៀ ពូទីន៖ ផលប្រយោជន៍របស់រុស្ស៊ី គឺ“មិនអាចចរចា បានឡើយ”

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធសប្តាហ៍ នេះបញ្ជាក់ថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួនជាស្រេចហើយ ដើម្បី ស្វែងរកដំណោះស្រាយការទូត ចំពេលមានភាពតានតឹងដ៏ខ្លាំង ក្លាជាមួយលោកខាងលិច ជុំវិញវិបត្តិអ៊ុយក្រែន ប៉ុន្តែលោកបាន សង្កត់ធ្ងន់ថា ផលប្រយោជន៍របស់រុស្ស៊ីគឺមិនអាចចរចារបានជា ដាច់ខាត។

លោក ពូទីន បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូក្នុងឱកាស ប្រារព្ធទិវាអ្នកការពារមាតុភូមិ ដែលជាថ្ងៃឈប់សម្រាកសាធារណៈ នៅក្នុងប្រទេសរុស្ស៊ីថា ប្រទេសរបស់យើងតែងតែបើកចំហសម្រាប់ ការសន្ទនាដោយផ្ទាល់ និងស្មោះត្រង់ក្នុងការស្វែងរកដំណោះ ស្រាយ ការទូតចំពោះបញ្ហាស្មុគស្មាញបំផុត។ ប៉ុន្តែលោកបន្ថែមថា ផលប្រយោជន៍របស់រុស្ស៊ី និងសន្តិសុខរបស់ពលរដ្ឋយើងគឺមិនអាច ចរចាបានជាដាច់ខាត។

លោក ពូទីន បាននិយាយបែបនេះ បន្ទាប់ពីសភាជាន់ខ្ពស់ និង ក្រុមប្រឹក្សាសហព័ន្ធ នៅថ្ងៃអង្គារសប្តាហ៍នេះ បានផ្តល់ការយល់ ព្រមជាឯកច្ឆ័ន្ទដល់លោក ក្នុងការដាក់ពង្រាយ “កងរក្សាសន្តិភាព” ទៅកាន់តំបន់ផ្តាច់ខ្លួនរបស់អ៊ុយក្រែនចំនួនពីរ គឺ ដូណេតក៍ និង លូហាន់ក៍ ដែលឥឡូវនេះត្រូវបានទទួលស្គាល់ដោយ ទីក្រុង ម៉ូស្គូថា ជារដ្ឋឯករាជ្យ និងមានសក្តានុពលចូលទៅក្នុងផ្នែក ផ្សេងទៀត នៃអ៊ុយក្រែន៕ប្រភព៖ The Straits Times ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner