ចិនប្តេជ្ញាចូលរួមប្រយុទ្ធប្រឆាំងនឹងកាកសំណល់ប្លាស្ទិកជាសាកល
ប៉េកាំង៖ មន្រ្តីកំពូលរបស់ពិភពលោក នៃក្រសួងបរិស្ថានបាន និយាយ កាលពីថ្ងៃពុធម្សិលមិញ មួយសប្តាហ៍មុនកិច្ចពិភាក្សា ស្តីពី កិច្ចព្រមព្រៀងប្លាស្ទិកសកលថ្មីមួយថា ប្រទេសចិននឹងចូលរួម ក្នុង កិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទិក និងបង្កើតគោលនយោបាយដែលមានស្រាប់របស់ខ្លួន ក្នុងការ កាត់ បន្ថយកាកសំណល់។


ប្រទេសជាង ១០០ នឹងជួបប្រជុំគ្នានៅទីក្រុងណៃរ៉ូប៊ី នាសប្តាហ៍ ក្រោយនេះ ដើម្បីពិភាក្សាអំពីសន្ធិសញ្ញាដែលមានគោលបំណង ដោះស្រាយការបំពុលប្លាស្ទិក ដោយប្រទេសមួយចំនួនបាន អំពាវនាវ ឱ្យមានការប្តេជ្ញាចិត្ត ដើម្បីបញ្ឈប់ផលិតផលផ្លាស្ទិកប្រើតែ មួយដង បន្ថែមទៀត។
អ្នកនាំពាក្យក្រសួងបរិស្ថាន និងបរិស្ថានវិទ្យា លោក Liu Youbin បានប្រាប់អ្នកយកព័ត៌មានថា ចិនបានដាក់ទណ្ឌកម្ម និងចាត់ វិធានការ ផ្លូវច្បាប់ផ្សេងទៀត ក្នុងគោលបំណងទប់ស្កាត់ការ បំពុល ប្លាស្ទិក។


លោក Patrick Yeung ជាអ្នកដឹកនាំកម្មវិធីមហាសមុទ្រ និងប្លាស្ទិក ដែលដឹកនាំដោយមូលនិធិពិភពលោកសម្រាប់ធម្មជាតិ (WWF) នៅក្នុងប្រទេសចិន បាននិយាយថា បន្ទាប់ពីហាមឃាត់ការនាំ ចូល សំរាមពីបរទេស ប្រទេសចិនបានដើរតួនាទីស្ថាបនាក្នុងឆ្នាំ 2019 ដើម្បីធ្វើវិសោធនកម្មអនុសញ្ញា Basel ស្តីពីកាកសំណល់គ្រោះថ្នាក់ ដើម្បីរួមបញ្ចូលប្លាស្ទិក។
លោកបន្តថា យើងសង្ឃឹមថា នឹងឃើញការផ្លាស់ប្តូរបែប នេះបន្ថែម ទៀតពីប្រទេសចិន ប្រសិនបើខ្លួនចង់បន្តត្រូវបានគេមើលឃើញថា ជាការបង្ហាញពីភាពជាអ្នកដឹកនាំ ក្នុងការជំរុញឱ្យមានវឌ្ឍនភាព បរិស្ថាន ពិភពលោក។
ប្រទេសជាង ៥០ កំពុងអំពាវនាវឱ្យមានកតិកាសញ្ញាថ្មីនេះ ដើម្បី កំណត់កម្រិតផលិតកម្មប្លាស្ទិក ប៉ុន្តែជំហររបស់ ប្រទេសចិន នៅតែ មិនច្បាស់លាស់។
ជុំវិញបញ្ហានេះដែរ ក្រសួងបរិស្ថានបាន បដិសេធមិនធ្វើ អត្ថាធិប្បាយ ទេ៕
ប្រភព៖ The Straits Times ប្រែសម្រួលដោយ៖ ឈឹម ទីណា