ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ អូមីក្រុងថ្មី ៤៦៦នាក់ ខណៈជាសះស្បើយ ៣២៤នាក់ និងមានអ្នកស្លាប់ ០៣នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៤៦៦នាក់ ក្នុងនោះករណីនាំចូល ១៦នាក់ និងឆ្លងក្នុងសហគមន៍ ៤៥០នាក់ ចំណែកអ្នកជំងឺជាសះស្បើយ ៣២៤នាក់ និងមានអ្នកស្លាប់ ០៣នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២ម៉ឺន ៨ពាន់ ៥៩៩នាក់, អ្នកជាសះស្បើយសរុប ១២ម៉ឺន ១ពាន់ ៨៧៧នាក់, ស្លាប់សរុប ៣ពាន់ ០២៦នាក់ ៕ ដោយ ៖ អ៊ួន ស្រីរុំ

អួន ស្រីរុំ
អួន ស្រីរុំ
ជាអ្នកយកព័ត៌មានជាតិ សម្រួលអត្ថបទព័ត៌មាន បញ្ជូលសម្លេង កាត់តសម្លេង និងផលិតបទយកការណ៍។ មានបទពិសោធន៍ច្រើនឆ្នាំ នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ព្រមទាំងមានទំនាក់ទំនងល្អជាមួយក្រុមការងារផងដែរ។
ads banner
ads banner
ads banner