ខ្សែប្រយុទ្ធជួរមុខម្នាក់ បដិសេធសំណើកុងត្រាថ្មីជាមួយក្លឹបអ្នកមាន PSG

ខ្សែប្រយុទ្ធវ័យក្មេងជួរមុខ របស់ក្លឹបអ្នកមាន PSG ត្រូវបានគេរាយការណ៍ថា បដិសេធកិច្ចសន្យាថ្មីក្លឹបមានមូលដ្ឋាននៅទីក្រុងប៉ារីស ចាកចេញពីក្លឹបដោយគ្មានតម្លៃខ្កួន នៅចុងខែមិថុនាខាងមុខនេះ ។

ការបដិសេធសំណើកុងត្រាថ្មីរបស់កីឡាករ Kylian Mbappe ដោយសាររូបគេមានទំនងទំនាក់ជាមួយក្លឹប Real Madrid ហើយជឿជាក់ថា ក្លឹបយក្សរបស់អេស្ប៉ាញនឹងទិញកីឡាករវ័យ ២៣ ឆ្នាំរូបនេះ ដោយគ្មានតម្លៃខ្លួន នៅរដូវកាលក្រោយ ។ ទោះបីជាក្លឹប PSG បានព្យាយាមលើកទឹកចិត្ត ផ្តល់ថ្លៃពលកម្មបន្តែមម ក៏អតីតកីឡាករ Monaco រូបនេះមិនព្រមទទួល ។

បើយោងតាមកាសែត Marca បានឲ្យដឹងថា កីឡាករ Mbappe បានច្រានចោលសំណើបន្តកុត្រាថ្មីចុងក្រោយ ហើយបានប្តេជ្ញាថា នឹងអាចផ្ទេរទៅកាន់កីឡដ្ឋាន Bernabeu ។ គួរបញ្ជាក់ថា Kylian Mbappe រដូវកាលនេះ ស៊ុតបញ្ចូលទីបាន ២២គ្រាប់ និងបញ្ជូនបាល់ ១៦ លើក ក្នុងការបង្ហាញខ្លួន ៣៣ ប្រកួត ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner