មន្រ្តីអ៊ុយក្រែន៖ រដ្ឋធានីកៀវ កំពុងរងការវាយប្រហារដោយ គ្រាប់មីស៊ីលជាច្រើនពីកងទ័ពរុស្ស៊ី

កៀវ៖ ទីប្រឹក្សាម្នាក់នៃរដ្ឋាភិបាលអ៊ុយក្រែនបានឱ្យដឹងថា រដ្ឋធានី កៀវ បានក្លាយជាគោលដៅវាយប្រហារដោយ ដោយគ្រាប់មីស៊ីល នៅព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់)។ថ្លែងប្រាប់ CNN ទីប្រឹក្សានៃក្រសួងមហាផ្ទៃអ៊ុយក្រែន លោក អាន់តុន ហ្សេរ៉ាស់ឈិនកូ (Anton Gerashchenko) បាន បញ្ជាក់ដូច្នេះថា«ការវាយប្រហារតាមផ្លូវអាកាសលើទីក្រុងកៀវ ធ្វើឡើងដោយគ្រាប់មីស៊ីលបាលិស្ទីគ ឬមីស៊ីលគ្រូស ហើយការវាយប្រហារនៅតែបន្តធ្វើឡើង»។

ប៉ុន្តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬគោលដៅនៃការវាយប្រហារពីសំណាក់កងទ័ពរុស្ស៊ីនៅឡើយទេ។ បើតាមក្រុមមន្ត្រីអាមេរិក កងទ័ពរុស្ស៊ីកំពុងសំដៅទៅកាន់ រដ្ឋធានីកៀវ ក្រោមផែនការផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែន ខណៈខាងរុស្ស៊ីមិនទាន់ឆ្លើយតបអ្វីទេ៕
ប្រភព៖ CNN ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner