អាល្លឺម៉ង់បញ្ជាក់ពីការគាំទ្រកម្ពុជាលើដំណើរការជួយដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា

ភ្នំពេញ៖មន្រ្តីការទូតជាន់ខ្ពស់នៃប្រទេសអាល្លឺម៉ង់បានបង្ហាញនូវការគាំទ្រកម្ពុជាជាប្រធានអាស៊ាននិង បេសកជនពិសេសនៃប្រធានអាស៊ានដែលមានគម្រោងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ពោលគឺក្នុងការស្វែងរកមូលដ្ឋានរួមក្នុងការបញ្ចប់អំពើហិង្សា ការផ្តល់ជំនួយមនុស្សធម៌និងការបង្កើតបរិយាកាស អំណោយផល។ការបញ្ជាក់នេះបានធ្វើឡើងនៅក្នុងជំនួបរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាជាមួយលោកជំទាវ ANNALENA BAERBOCK​ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ទីក្រុងប៊ែកឡាំងកាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២៕

ជំនួបរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាជាមួយលោកជំទាវ ANNALENA BAERBOCK​ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

សេចក្តីប្រកាសព័ត៌មាននៃក្រសួងការបរទេសថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២០បានបញ្ជាក់ថា នៅក្នុងការពិភាក្សាគ្នារវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរបានជជែកដល់បញ្ហានៅប្រទេសមីយ៉ាន់ម៉ា។​ ចំពោះបញ្ហានៅមីយ៉ាន់ម៉ាភាគីទាំងពីរ បានឯកភាពគ្នាលើភាពចាំបាច់ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចដើម្បីជួយឱ្យប្រទេសនេះវិលត្រឡប់មករកប្រក្រតីភាពឡើងវិញ។
ប្រភពដដែលបន្តថា ទាក់ទិននឹងបញ្ហានេះ លោកជំទាវ ANNALENA BAERBOCKរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់បានសម្តែងការគាំទ្រកម្ពុជា ជាប្រធានអាស៊ាន និងបេសកជនពិសេសនៃប្រធានអាស៊ានដែលមាន គម្រោងធ្វើដំណើរទៅកាន់ប្រទេស មីយ៉ាន់ម៉ា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចពោលគឺក្នុងការ ស្វែងរកមូលដ្ឋានរួមក្នុងការបញ្ចប់អំពើហិង្សា ការផ្តល់ជំនួយមនុស្សធម៌ និងការបង្កើតបរិយាកាសអំណោយផល ដើម្បីចាប់ផ្តើមការសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។

លោកជំទាវរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់បានបង្ហាញពីឆន្ទៈរបស់អាល្លឺម៉ង់ក្នុងការចូលរួមក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ ប្រជាជនមីយ៉ាន់ម៉ា៕ដោយ៖ពលជ័យ

ជំនួបរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាជាមួយលោកជំទាវ ANNALENA BAERBOCK​ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់


ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner