កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ អូមីក្រុងថ្មី ៤៧៩នាក់ ខណៈជាសះស្បើយ ៥០៣នាក់ និងមានអ្នកស្លាប់ ០១នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៤៧៩នាក់ ក្នុងនោះករណីនាំចូល ២៦នាក់ និងឆ្លងក្នុងសហគមន៍ ៤៥៣នាក់ ចំណែកអ្នកជំងឺជាសះស្បើយ ៥០៣នាក់ និងមានអ្នកស្លាប់ ០១នាក់។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២ម៉ឺន ៩ពាន់ ០៧៨នាក់, អ្នកជាសះស្បើយសរុប ១២ម៉ឺន ២ពាន់ ៣៨០នាក់, ស្លាប់សរុប ៣ពាន់ ០២៧នាក់ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner