ស្លាប់មនុស្ស២៩នាក់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅប្រទេសកុងហ្គោ
មនុស្សយ៉ាងតិច២៩នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះធុនតូចមួយគ្រឿង នៅប្រទេសកុងហ្គោ កាលពីថ្ងៃអាទិត្យ ទី២៤ វិច្ឆិកាម្សិលមិញ។ យន្តហោះ Busy Bee Dornier-228 នេះបានធ្លាក់ចំផ្ទះមួយកន្លែង ក្នុងតំបន់មានមនុស្សច្រើន ស្ថិតក្នុងទីក្រុងហ្គូម៉ា ភាគខាងកើតប្រទេស ជាការធ្លាក់ក្រោយពេលដែលអ្នកបញ្ជាយន្តហោះបរាជ័យក្នុងការចាប់ផ្តើមចេញដំណើរដំបូង។
អាជ្ញាធរបញ្ជាក់ថា ក្នុងចំណោមមនុស្សទាំង១៩នាក់នៅលើយន្តហោះមានតែម្នាក់គត់ដែលនៅមានជីវិតរស់ ក្នុងនោះ មានអ្នកដំណើរ១៧នាក់ និងអ្នកបញ្ជាយន្តហោះ២នាក់។ ក្រៅពីនេះ មានមនុស្ស១៦នាក់ផ្សេងទៀតនៅលើដីរងរបួស ដោយមានផ្ទះចំនួនពីរត្រូវបានបំផ្លិចបំផ្លាញ។
មិនទាន់មានការបង្ហាញពីមូលហេតុនៃការធ្លាក់យន្តហោះនេះនៅឡើយទេ ដោយគេគ្រាន់តែដឹងថា ហេតុការណ៍ធ្លាក់យន្តហោះគឺកើតមានជាញឹកញាប់ នៅប្រទេសស្ថិតក្នុងតំបន់អាហ្វ្រិកណ្តាលមួយនេះ។ កាលពីខែមុន យន្តហោះដឹកទំនិញដែលផ្តល់ជំនួយសម្ភារបានបាត់ខ្លួន ក្រោយពេលហោះចេញពីក្រុងហ្គូម៉ា ប្រទេសកុងហ្គោ៕ធ.ដ