ក្រុមឥណ្ឌូណេស៊ី EVOS Legends ឈ្នះជើងឯកពិភពលោក MLBB World Championship 2019
ទីក្រុងកូឡាឡំាពួរ៖ ការប្រកួតកីឡា អេឡិច ត្រូនិកជើង ឯកពិភព លោក MLBB World Championship 2019 ដែល ហៅកាត់ ថា M1 បាន បញ្ចប់ ហើយដែល ក្រុម EVOS Legends គ្រង ជើង ឯក ដែល មាន ពាន រង្វាន់ និង ទឹក ប្រាក់ដ៏ច្រើន សន្ធឹក សន្ធាប់។ ព្រឹត្តិការណ៍ ជើង ឯក ពិភព លោក វិញ្ញាសា Mobile Legends: Bang Bang (MLBB) រៀបចំដោយ ក្រុម ហ៊ុន Shanghai Moonton Technology លើក ដំបូង នៅ ប្រទេស ម៉ាឡេស៊ី កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លង ទៅ នេះ។
ការប្រកួត M1 ដែលមាន ប្រាក់ រង្វាន់ សរុប ២៥០ ០០០ ដុល្លារ អាមេ៉រិក (ម្ភៃ ប្រាំ ម៉ឺន ដុល្លារ អាមេ៉រិក) ប្រជុំ ដោយ ជើង ខ្លាំង ៨ ក្រុម ដែល ជាក្រុម កំពូលមក ពី Mobile Legends: Bang Bang Professional League (MPL)មាន សិទ្ធិប្រកួត ជុំផ្តាច់ព្រ័ត្រ និង ៨ក្រុម ផ្សេង ទៀត ប្រកួត ជម្រុះ ជុំវិញ ពិភព លោក ដែល សរុប ទាំង អស់ មាន ១៦ ក្រុម ប្រកួត។បន្ទាប់ ពីការ ប្រកួត ដ៏ រន្ធត់ និង ស្វិត ស្វាញនៅ ក្នុង ពូលនីមួយ ៗ ចន្លោះ ថ្ងៃ ទី១ ដល់ ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លង មក ក្រុម ជើង ខ្លាំង ចំនួន ៨ត្រូវបាន ស្វែងរកឃើញដើម្បី ប្រកួតវគ្គខ្វែង ដែល មាន ន័យថាក្រុមណា ឈ្នះ ឡើងវគ្គ បន្តខណៈ ក្រុមចាញ់ធ្លាក់ ដែល ការ ប្រកួតថ្ងៃ ទី ១៥-១៦-១៧ ខែ វច្ឆិកា នៅ សមរភូមិ ទី លាន Axiata Arena ទី ក្រុង កូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី។ ចំពោះ ក្រុមកម្ពុជា ក៏ បាន ចូល រួម ប្រកួត ក្នុង ព្រឹត្តិការណ៍ នេះ ដែរ ប៉ុន្តែ ធ្វើ មិន បាន ល្អ ទេ ដោយធ្លាក់ ត្រឹម វគ្គជម្រុះក្នុងពូល។
ក្រុមខ្លំាងទាំង ៨ដែលឆ្លងផុត ពីវគ្គក្នុងពូល ឡើង ទៅ វគ្គខ្វែង មាន ក្រុម Rex Regum Qeon (RRQ) (ប្រទេស ឥណ្ឌូណេស៊ី ), ក្រុម EVOS Legends ( ប្រទេស ឥណ្ឌូណេស៊ី ), ក្រុម VEC Fantasy Main (វៀតតណាម ), ក្រុមBurmese Ghouls (មីយ៉ាន់ម៉ា ), ក្រុម Axis Esports (ម៉ាឡេស៊ី ), ក្រុម Todak ( ម៉ាឡេស៊ី ), ក្រុម Sunsparks (ហ្វីលីពីន) និងក្រុម 10second Gaming (ជប៉ុន)។ ការប្រកួតវគ្គ ផ្តាច់ព្រ័ត្រ គឺជាការជួបគ្នារវាងជើងខ្លាំង របស់ ប្រទេស ឥណ្ឌូណស៊ីទាំង ពីរ គឺ RRQ និង EVOS Legends។ ទី បំផុត EVOS Legends បាន ក្លាយ ជា ជើង ឯកប្រចាំ ឆ្នាំ ២០១៩ ដែលក្តោបបាន ទឹក ប្រាក់ រង្វាន់ ៨០ ០០០ ដុល្លារ អាមេ៉រិក (ប្រាំ បីម៉ឺន ដុល្លារ អាមេ៉រិក) និង មេដាយ ពានរង្វាន់បន្ទាប់ ពីយក ឈ្នះ មិត្ត រួម ជាតិ RRQ ដោយ លទ្ធផល ៤-៣៕ធ.ដ