លោកវរសេនីយ៍ត្រី ញាណ នន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឃ្មួញចុះផ្សព្វផ្សាយ ភូមិឃុំមានសុវត្ថិភាពនៅវិទ្យាល័យទួលប្រាសាទសែនសុខ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ១៤រោចខែកត្តិកឆ្នាំកុរឯកសក័ពស២៥៦៣ត្រូវថ្ងៃទី ២៥ខែវិច្ឆិកាឆ្នាំ២០១៩នេះ ដោយមានការបញ្ជាដឹកនាំពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានចាត់តាំងកម្លាំងចុះផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព និងវេទិការសាធារណ:នៅចំនុចវិទ្យាល័យទួលប្រាសាទសែនសុខ ក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី ញាណ នន នាយប៉ុស្តិ៍
លោកស្រីអនុសេនីយ៍ឯក ឌិន សានីតា នាយរង លោកគ្រូអ្នកគ្រូ និងសិស្សចូលរួមសរុបចំនួន ២២៥នាក់ស្រី១០៥នាក់។យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ត្រី ញាណ នន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឃ្មួញបានឲ្យដឹងថា៖ ការចុះផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព និងវេទិការសាធារណ:នៅចំនុចវិទ្យាល័យទួលប្រាសាទសែនសុខនោះមានដូចជា
បញ្ហាគ្រឿងញៀន ក្មេងទំនើង ហឹង្សាក្នុងគ្រួសារការជួញដូរកុមារ ល្បែងសុីសង និងការងារផ្សេងៗទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner