ឯកឧត្តម សាយ សំអាល់ បន្តជំរុញការស្តារ និងការជួសជុលផ្លូវលំនៅតាមមូលដ្ឋានគោលដៅក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ៖ ផ្លូវថ្នល់ជាសសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់ ដែលប្រជាសហគមន៍មូលដ្ឋានប្រើប្រាស់ក្នុងការធ្វើដំណើរ​ពីមូលដ្ឋានទៅ​កាន់ទីប្រជុំជន ក៏ដូចជាមធ្យោបាយ​នៃការដឹកជញ្ជូន​ផលិតផលទៅទីផ្សារ ។ល។ ដោយមើលឃើញពីសារៈសំខាន់ និងផលប្រយោជន៍ដូចបានរៀបរាប់ខាងលើ ឯកឧត្តមសាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានបន្តជំរុញដល់គម្រោងស្តារ និងជួសជុលផ្លូវលំនៅតាមបណ្តាភូមិឃុំស្រុកគោលដៅ ក្នុងខេត្តព្រះសីហនុ។

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ខៀវ បូរិន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទឹកល្អក់ និងលោកនេន ចំរើន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យមើលផ្លូវ ២ខ្សែ ដែលមួយខ្សែ មានប្រវែង ១៤០០ម៉ែត្រ ទទឹង៥ម៉ែត្រ ក្រាលគ្រួសក្រហម និងថ្ម ៤×៦ នៅឃុំសាមគ្គី និងមួយខ្សែទៀតក្រាលគ្រួសក្រហម ប្រវែង ៨០០ម៉ែត្រ ទទឹង៤ម៉ែត្រ នៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជាលទ្ធផល ផ្លូវទាំងពីរខ្សែបានស្តារនិងជួសជុលហើយជាស្ថាពរ ហើយប្រជាជនរស់នៅក្នុងឃុំទាំងពីរ ជាពិសេសអ្នករស់នៅតាមបណ្តោយផ្លូវទាំង២ ខ្សែនេះ បានសម្តែងនូវការរីករាយ ពេញចិត្ត និងអរគុណចំពោះសម៉ានចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តមសាយ សំអាល់ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ដែលបានជំរុញដល់ការអភិវឌ្ឍមូលដ្ឋានឆ្លើយតបនឹងភាពចាំបាច់របស់ជីវភាពរបស់ប្រជាពលរដ្ឋ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner