អ៊ុយក្រែន៖ កុមារជាង៧លាននាក់ ស្ថិតក្នុងហានិភ័យ

គៀវ៖ ប្រតិបត្តិការយោធានៅអ៊ុយក្រែន បង្កការគំរាមកំហែងភ្លាមៗ និងកាន់តែកើនឡើងដល់អាយុជីវិត និងសុខុមាលភាពរបស់កុមារ ៧.៥ លាននាក់របស់ប្រទេសនេះ នេះបើតាមអង្គការមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ហៅកាត់ថា យូនីសេហ្វ (UNICEF) នាថ្ងៃទី២៧ កុម្ភៈ នេះ។

ប្រភពថា តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈកុមារមានការភ័យខ្លាច តក់ស្លុត និងអស់សង្ឃឹមចំពោះសុវត្ថិភាព។ មនុស្សរាប់សែននាក់កំពុងចលាចល ដែលភាគច្រើនជាស្ត្រី និងកុមារ។ គ្រួសារជាច្រើនត្រូវបានបំបែកចេញពីមនុស្សជាទីស្រឡាញ់របស់ពួកគេ។

ឥឡូវនេះ យូនីសេហ្វ កំពុងពង្រីកការផ្តល់មនុស្សធម៌នៅភាគខាងកើត និងពង្រីកទូទាំងប្រទេស តាមតម្រូវការ៕ ដោយសារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner