នគរបាលខណ្ឌដង្កោ បញ្ជូនខ្លួនជនសង្ស័យ ៨នាក់ ករណីធាក់វាយគម្រាមយកម៉ូតូ និងឆក់ ៣ករណីផ្សេងគ្នា ទៅតុលាការ

ភ្នំពេញ ៖ កម្លាំងព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានបង្ហាញមុខជនសង្ស័យ ៨នាក់ ដែលធ្វើសកម្មភាពធាក់វាយគម្រាមយកម៉ូតូ និងឆក់ ៣ករណីផ្សេងគ្នា ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ត្រូវបានបញ្ជូនខ្លួនទៅតុលាការ។

លោក វីរៈសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌដង្កោ បានឱ្យដឹងថា ជនសង្ស័យ ដែលធ្វើការបង្រ្កាបបានមាន ៣ករណីផ្សេងគ្នា ករណីទី១ ធ្វើសកម្មភាពឆក់នៅសង្កាត់ពងទឹក ជនសង្ស័យមានបក្ខពួក ២នាក់ ទី១-ឈ្មោះ ស៊ុន ឡេ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ទី២-ឈ្មោះ ហួរ ណាង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ។

ករណីទី២ ធ្វើសកម្មភាពឆក់នៅសង្កាត់ព្រៃស ជនសង្ស័យមានបក្ខពួក ៣នាក់ ទី១-ឈ្មោះ រ៉េន លីណា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ទី២-ឈ្មោះ នឹម រះ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី៣-ឈ្មោះ ធី ចាន់ដារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។

ករណីទី៣ ធ្វើសកម្មភាពវាយគម្រាមយកម៉ូតូនៅសង្កាត់ព្រៃស ជនសង្ស័យមានបក្ខពួក ៣នាក់ ទី១-ឈ្មោះ ហេង សេងហៃ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទី២-ឈ្មោះ រុន រា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី៣-ឈ្មោះ ភាព សុខហេង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។

លោក វីរៈសេនីយ៍ឯក ជឹម សុីថា បានបន្តទៀតថា បន្ទាប់ពីទទួលពាក្យបណ្ដឹងជនរងគ្រោះរួចកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌដង្កោដឹកនាំដោយលោក វីរៈសេនីយ៍ ទោ ជាង ហុកសែ អធិការងខណ្ឌដង្កោ បើកការស្រាវជ្រាវកំណត់មុខសញ្ញាធ្វើការឃាត់ខ្លួនជនសង្ស័យរយៈពេល២ថ្ងៃ ឃាត់បាន ៨នាក់ ជាបន្តបន្ទាប់ ដកហូតបានម៉ូតូ ៣គ្រឿង វត្ថុតាងរួមមានសម្ភារៈប្រើប្រាស់មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យចំនួន ៨នាក់ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner