បន្ទាប់ពីតេស្តអវិជ្ជមានកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បញ្ចប់ការធ្វើចត្តាឡីស័ក និងចេញធ្វើការងារធម្មតាឡើងវិញ

ភ្នំពេញ៖ តាមរយៈ Facebook ផ្លូវការ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រកម្ពុជា បានប្រកាសបញ្ចប់ការធ្វើចត្តាឡីស័ក និងបំពេញការងារធម្មតាឡើងវិញ បន្ទាប់ពីធ្វើតេស្តអវិជ្ជមានកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន សរសេរលើបណ្ដាសង្គមហ្វេសប៊ុកដូច្នេះថា បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! ក្រោយពីការធ្វើតេស្តជាថ្មីម្តងទៀត ខ្ញុំត្រូវបានបញ្ជាក់ថា អវិជ្ជមានកូវីដ១៩។ ហេតុដូចនេះ ខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡីសក័ និងចេញធ្វើការងារធម្មតាឡើងវិញ។ សូមបងប្អូនជនរួមជាតិ សូមជួបតែសេចក្តីសុខសេចក្តីចម្រើន ។

សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសធ្វើចត្តាឡីស័ក បន្ទាប់ពីបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩។ ប៉ុន្តែពេលនេះបន្ទាប់ពីធ្វើតេស្តជាច្រើនដងរួចមក លទ្ធផលអវិជ្ជមាន ទើបសម្រេចបញ្ចប់ការធ្វើចត្តាឡីស័ក នៅថ្ងៃទី២៨ ខែកុម្ភៈនេះ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner