សត្វប្រើសមួយក្បាល ត្រូវបានសង្រ្គោះក្រោយជាប់អន្ទាក់ និងឆ្កែខាំ នៅខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ មន្រ្តីឧទ្យានុរក្ស និងសមាជិកសហគន៍បានរួមគ្នាជួយសង្រ្គោះសត្វប្រើសមួយក្បាលដែលត្រូវបានជាប់អន្ទាក់ពីសំណាក់ជនល្មើស ហើយត្រូវឆ្កែខាំទៀតដើម្បីធ្វើការព្យាបាល មុននឹងពន្លែងឱ្យវាត្រឡប់ទៅរស់នៅក្នុងព្រៃវិញ។

យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា ក្រោយពីទទួលដំណឹងពីសមាជិកសហគមន៍បានរាយការណ៍មកថា មានសត្វប្រើសជាប់អន្ទាក់ ហើយថែមទាំងឆ្កែខាំមក ទើបមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការភ្នំអណ្ដូង សហការជាមួយស្នាក់ការភ្នំរូងដែក បានចុះទៅដល់ចំណុចទីតាំងជាក់ស្តែងបានឃើញសត្វប្រើសញីមួយក្បាល ជាប់អន្ទាក់បាក់ជើងមុខផ្នែកខាងស្តាំ មានស្នាមឆ្កែខាំភ្លៅខាងក្រោយ នៅចំណុចខាងជើងកោះខ្លុង។

ប្រភពដដែលបានបញ្ជាក់បន្ថែមថា មន្ត្រីឧទ្យានុរក្ស និងសមាជិកសហគមន៍ បាននាំគ្នាទៅសង្រ្គោះយកសត្វប្រើសនោះ ទៅព្យាបាលរបួសជើងនៅស្នាក់ការកណ្ដាលរបស់សហមគន៍សង្ឃរុក្ខាវ័ន ស្ថិតនៅដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ខេត្តឧត្តរមានជ័យ ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner