ឧត្តមសេនីយ៍ឯក ឆាយគឹមខឿន បដិសេធថា ពុំមានករណីបង្ខាំងជនជាតិចន ធ្វើទាុណកម្មលក់ឈាមទេ

ភ្នំពេញ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការបដិសេធថា មិនមានករណីចាប់បង្ខាំងជនជាតិចិន ធ្វើទារុណកម្មលក់ឈាមនៅតំបន់ឆៃណាថោន ក្នុងខេត្តព្រះសីហនុទេ ខណៈមានការផ្សាយបន្តគ្នាថា មានការចាប់បង្ខាំជនជាតិចិន ធ្វើទារុណកម្មលក់ឈាមកាលពីពេលថ្មីៗនេះ។ នេះបើតាមសេចក្តីប្រកាសព៍ត័មានរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២២ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងនៅក្នុងសេចក្តីប្រកាសនោះថា “បន្ទាប់ពីទទួលព័ត៌មានជអកុសលដូចខាងលើ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចង្អុលដឹកនាំ អង្គភាពជំនាញឲ្យ ចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេតជាបន្ទាន់ ដោយធ្វើការត្រួតពិនិត្យ ទីតាំងពាក់ព័ន្ធជាច្រើន និងប្រមូល ចំលើយ សាក្សីមួយចំនួន ព្រមទាំងបានរកឃើញថា ព័ត៌មានខាងលើ ជាព័ត៌មានប្រឌិត ដែលរៀបចំដោយឈ្មោះ LI YA YUAN LUN ភេទប្រុសជនជាតិចិន អាយុ៣១ឆ្នាំ ស្នាក់ព្យាបាលនៅមន្ទីរពេទ្យប៊ីធនកម្ពុជា-ចិន រាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធ៣នាក់ទៀត” ។

សេចក្តីប្រកាសរៀបរាប់ទៀតថា ឈ្មោះ LI YA YUAN LUNដែលអះអាងថា ជាជនរងគ្រោះ ធាតុពិត ជនរូបនេះ បានលួចឆ្លងដែនចូលកម្ពុជា ដោយខុសច្បាប់ ប៉ុន្តែដោយមានជំងឺប្រចាំកាយ ក៏បានទាក់ទង ទៅមនុស្សមួយក្រុម ដើម្បីជួយរកដំណោះស្រាយ បញ្ហារបស់ខ្លួន ។ អ្នកពាក់ព័ន្ធទាំង៣នាក់នោះ ជាអ្នកជួយដល់ឈ្មោះ LI YA YUAN LUN ក្នុងការរៀបចំគម្រោងប្រឌិតព័ត៌មាន ក្លែងក្លាយអំពីការបង្ខាំង មនុស្សធ្វើទារុណកម្ម និងធ្វើជាទាសករលក់ឈាម ដើម្បីជាលេសជួយយដល់ឈ្មោះ LI YA YUAN LUN គេចផុតពីការទទួលខុសត្រូវ ចំពោះមុខច្បាប់នៅកម្ពុជា ។

ចំពោះអ្នកពាក់ព័ន្ធទាំង៣ និងឈ្មោះ LI YA YUAN LUN ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner