ក្រុមហ៊ុន អេចខេ ហូលឌីង បានប្រើប្រាស់ម៉ាសុីនត្រួតពិនិត្យលក្ខណ:បច្ចេកទេសឆៀករថយន្តចល័តមកដល់ទីរួមខេត្តឧត្តរមានជ័យហើយ

ឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃទី២៨ខែកុម្ភ:ឆ្នាំ២០២២ នៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យ មានម្ចាស់រថយន្តជាច្រើនគ្រឿងបានសម្រុកចូលមកធ្វើឆៀកជាបន្តបន្ទាប់ ។

លោក សុន រ៉ា អ្នកគ្រប់គ្រងឆៀករថយន្តចល័ត របស់ក្រុមហ៊ុន អេចខេ ហូលឌីង បានឱ្យដឹងថា ដោយមានការចូលរួមសហការណ៍ពីមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ក្រុមការងារយើងបានធ្វើការត្រួតពិនិត្យទៅលើលក្ខណ:បច្ចេកទេសយានយន្តគ្រប់ប្រភេទបានប្រហែលជាសាមសិបគ្រឿង (៣០គ្រឿង)ជាក់ស្តែងនៅព្រឹកនេះតែម្តង។

គួររំលឹកដែរថា ក្រុមការងារត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្តឆៀកចល័តនេះគឺមានរយៈពេល ៥ថ្ងៃគិតចាប់ពីថ្ងៃ២៨ខែកុម្ភ:ឆ្នាំ២០២២នេះតទៅ ។ ចំពោះម្ចាស់យានយន្តដែលបានយករថយន្តមកធ្វើការត្រួតពិនិត្យ ទី១/ សូមភ្ជាប់ឯកសារមកជាមួយនូវវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្តចាស់រឺCOPY (កូបពី)ប័ណ្ណសម្គាល់យានយន្ត រឺកាតគ្រីមួយសន្លឹក។
ទី២/ ចំពោះម្ចាស់យានយន្តថ្មីត្រូវមានឯកសារ(COPy)សន្លឹកពន្ធនាំចូល០១សន្លឹកនិង(COPy)អត្តសញ្ញាណប័ណ្ណចំនួន០១សន្លឹកជាការស្រេច ៕ ប្រភព ៖ ឧត្តរមានជ័យ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner