កម្លាំងឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បង្ក្រាប និងរឹបអូសបានឈើជ្រុងជាង ៤ម៉ែត្រគូប

ខេត្តព្រះវិហារ ៖ ឈើឈ្លីក និងសុក្រមចំនួន ២៥កំណាត់ ស្មើនឹងជាង ៤ម៉ែត្រគូប ដែលក្រុមឈ្មួញបានកាប់ផ្តួល អារ ពុះ ជ្រៀក និងដឹកជញ្ជូនពីដែនព្រៃការពារ យកមកស្តុកទុកត្រៀមដឹកចេញយកទៅធ្វើជំនួញនោះ ត្រូវបានកម្លាំងឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ចុះបង្ក្រាប និងរឹបអូសបាន កាលពីរសៀលថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២២ នៅភូមិសួង ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ។

មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃព្រះរការ បានឲ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ថា មានឈ្មួញមួយក្រុមបានដឹកជញ្ជូនឈើរាប់សិបកំណាត់ យកមកស្តុកទុកនៅក្នុងព្រៃមួយកន្លែង ដើម្បីត្រៀមដឹកចេញយកទៅលក់នៅក្រៅខេត្តនោះមក ក្រុមមន្ត្រីការពារព្រៃឈើ បានចុះទៅដល់ទីតាំងសន្និធិឈើខុសច្បាប់នោះ និងបានរឹបអូសយកមករក្សាទុក នៅស្នាក់ការបរិស្ថានសង្កែ ដែលស្ថិតនៅក្នុងស្រុកឆែប។

មន្ត្រីដដែលបានបញ្ជាក់ថា ឈើដែលក្រុមមន្ត្រីឧទ្យានុរក្សរឹបអូសបាន មាន២ប្រភេទ គឺប្រភេទឈើឈ្លីក និងឈើសុក្រម មានចំនួន ២៥កំណាត់ ស្មើនឹងជាង ៤ម៉ែត្រគូប ត្រូវបានរឹបអូសជាសម្បត្តិរដ្ឋ ៕ ដោយ៖ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner