អភិបាលស្រុកឆែប ដឹកនាំក្រុមការងារចុះជួយជួសជុលផ្ទះ ជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ

ខេត្តព្រះវិហារ ៖ អភិបាលស្រុកឆែប លោក សុខ សានតារា ដែលជាប្រធាន គណៈកម្មាការបក្សប្រជាជនស្រុកឆែប បានដឹកនាំក្រុមការងារយុវជនបក្សស្រុក-ឃុំ ចុះជួយជួសជុលផ្ទះជូនពលរដ្ឋក្រីក្រ និងការចែកអំណោយជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតជាច្រើនគ្រួសារ នៅក្នុងភូមិគុណភាព ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២២។

អំណោយដែលបាននាំមកផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ៥គ្រួសារ នាពេលនោះ ក្នុង១គ្រួសារ ទទួលបាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ថវិកាមួយចំនួន និងបានជួយជួសជុលផ្ទះ ១ខ្នង ទំហំទទឹង ៥ម៉ែត្រ និងបណ្តោយ ៥ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រកស័ង្កសី ជូនគ្រួសារក្រីក្រ ១គ្រួសារ មានវ័យ ៧០ឆ្នាំ និងមានកូន ៥នាក់នៅក្នុងបន្ទុក និងថវិកាដែលត្រូវចំណាយមានចំនួនសរុប ១លាន ៣សែន ៩ម៉ឺនរៀល។

លោក សុខ សានតារា អភិបាលស្រុកឆែប បានក្រើនរំលឹកដល់ពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនយើង គ្រួសារយើង និងសហគមន៍យើង គ្មានការឆ្លងជំងឺកូវីដ-១៩ អូមីក្រុង៕ ដោយ៖ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner