សម្តេចតេជោ ហ៊ុន សែន បញ្ចប់ការធ្វើចត្តាឡីស័ក (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបញ្ចប់ការធ្វើចត្តាឡីស័ក នារសៀលថ្ងៃទី២៨កុម្ភៈ ក្រោយការបង្ខាំងខ្លួនតាមវិធានសុខាភិបាលរយៈពេលច្រើនថ្ងៃមកនេះ។

គួរបញ្ជាក់ថាសម្តេចនាយករដ្ឋមន្ត្រី បានប្រកាសធ្វើចត្តាឡីស័ក បន្ទាប់ពីបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩។ ប៉ុន្តែនារសៀលថ្ងៃទី២៨កុម្ភៈនេះ, សម្តេចបានសរសេរក្នុងបណ្តាញសង្គមហ្វេសប៊ុកថា ក្រោយ ពីការធ្វើតេស្តជាថ្មីម្តងទៀត សម្តេចត្រូវបានបញ្ជាក់គេបញ្ជាក់ថាមិនមានករណីឆ្លងកូវីដ១៩ នោះ ទៀតឡើយ។ ហ្វេសប៊ុកសម្តេច បានសរសេរបន្តថា «ហេតុដូចនេះ ខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡី សក័ និងចេញធ្វើការងារធម្មតាឡើងវិញ»។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner