រយៈពេលពីរខែដើមឆ្នាំនេះ កម្ពុជានាំចេញកសិផលជិត ពីរលានតោនទៅកាន់ ៥២ប្រទេស

ភ្នំពេញ៖ ក្នុងរយៈពេលពីរខែដើម ឆ្នាំ២០២២នេះ ការនាំ ចេញ កសិផលទៅក្រៅប្រទេស ដោយផ្អែកលើប្រព័ន្ធទិន្នន័យ គ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ១,៨៣៥,៤៧៥.៧០តោន ទៅកាន់ទិសដៅ ៥២ប្រទេស ។ ចំនួននេះកើនឡើង ១៥៩,៣៣១ .៣៣តោន ស្មើនឹង ៩,៥១ភាគរយ បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលទទួលបានត្រឹមតែ ១,៦៧៦,១៤៤.៣៧តោន។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅលើទំព័រហេ្វសប៊ុកផ្លូវការ នៅព្រឹក ថ្ងៃទី១ ខែមីនាឆ្នាំ២០២២ថា កសិផលសំខាន់ៗដែលបាន នាំ ចេញរួមមាន ៖ការនាំចេញអង្ករ ដែលមានបរិមាណចំនួន ១០៣,០៥៨តោន កើនឡើងចំនួន ២៦,៨៣៦តោន ស្មើនឹង ៣៥,២១ភាគរយ បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈ ពេល ពីរខែដើមឆ្នាំ២០២១ ដែលមានចំនួន ៧៦,២២២ តោន។

បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២០ប្រទេស មានបរិមាណសរុបចំនួន ២៦,៥០៧តោន កើន ឡើងចំនួន ៧,៥១១តោន ស្មើនឹង៣៩,៥៤ភាគរយ ទិស ដៅប្រទេសចិនមានបរិមាណសរុបចំនួន ៥៦,៣៨៥តោន កើនឡើងចំនួន ១៨,៧៥៥តោន ស្មើនឹង៤៩,៨៤ភាគរយ ទិសដៅអាស៊ានចំនួន ៣ប្រទេស មានបរិមាណសរុបចំនួន ៩,៣៧០តោន កើនឡើងចំនួន ៣,១៤១តោន ស្មើនឹង ៥០,៤៣ ភាគរយ និងទិសដៅដទៃទៀតចំនួន១៦ប្រទេស មានបរិមាណសរុប១០,៧៩៦តោន ថយចុះចំនួន២,៥៧១ តោន ស្មើនឹង-១៩,២៣ភាគរយ។ ចំណែកការនាំចេញស្រូវ មានបរិមាណចំនួន ៦៥១,១០១តោនទៅកាន់វៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៤១៣,៧៧៥ តោន) កើនឡើងចំនួន ៩២,០៦៨តោន ស្មើនឹង១៦,៤៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែល មានចំនួន ៥៥៩,០៣៣តោន។

ចំពោះបរិមាណនៃការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ១,៣១៨,៦៤២.៧០តោន កើនឡើងចំនួន ៦,៥៧០.៣៣តោន ស្មើនឹង០,៥០ភាគរយ បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានចំនួន ១,៣១២, ០៧២.៣៧តោន។

ប្រភពដដែលបន្តថា ជាមួយគ្នានេះ ក្រុមហ៊ុនដែលបាន នាំ ចេញអង្ករមានចំនួន ៤១ក្រុមហ៊ុន ហើយបរិមាណអង្ករដែល បាននាំចេញដោយ ក្រុមហ៊ុនធំៗចំនួន ១០ មានរហូតដល់ ៧៧,០៣៩តោន ស្មើនឹង៧៥,០២ភាគរយ និងក្រុមហ៊ុន ៣១ផ្សេងទៀតបាន នាំចេញត្រឹមតែ ២៦,០១៩តោន ស្មើនឹង ២៤,៩៨ភាគរយ៕ ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner