កីឡាការិនីល្បុក្កតោ ហេង ផានាថ ថាបរាជ័យលើកដំបូង មិនធ្វើអោយខ្លួនបោះបង់ឆន្ទៈលើកីឡាអត្តសញ្ញាណខ្មែរមួយនេះឡើយ

កីឡាការិនីល្បុក្កតោរូបស្រស់ វ័យ១៨ឆ្នាំ ហេង ផានាថ បានទទួលការបរាជ័យក្នុងការចូលរួមលើកដំបូង ការប្រកួតកីឡាល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ដែលរៀបចំកាលពីថ្មីៗកន្លងទៅ ។
ទោះបរាជ័យក៏កីឡាការិនីល្បុក្កតោរូបសម្រស់រូបនេះ ប្តេជ្ញាចិត្តបន្តការហ្វឹកហាត់ពង្រឹងសមត្ថភាព រង់ចាំការប្រកួត ឆ្នាំ២០២២ ដើម្បីស្តាមុខមាត់មកវិញឲ្យបាន ។ ហេង ផានាថ អះអាងថា បរាជ័យលើកនេះ ដោយសារមានបទពិសោធន៍តិចតួច និងលើកដំបូងលើវិញ្ញាសាកីឡាអត្តសញ្ញាណខ្មែរមួយនេះ ។ ផានាថ ប្តេជ្ញាថា ជើងឯកថ្នាក់ជាតិឆ្នាំ២០២២ នឹងដណ្តើមឲ្យបានមេដាយមាស ដើម្បីក្រសោបបានឱកាសក្លាយជាកីឡាការិនីជម្រើសជាតិ តំណាងជាតិប្រកួតដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ សម្ភាសន៍ ….ហេង ផានាទ……….។
គួររម្លឹកថា កីឡាការិនីល្បុក្កតោ ហេង ផានាថ គឺជាចិត្តប្រភេទកីឡាប្រយុទ្ធ ក្នុងនោះ មានដូចជាកីឡាវ៉ូវីណាម ប្រដាល់សកល និងល្បុក្កតោ រាល់ការចូលរួមប្រកួតប្រជែងនាងពុំទាន់ទទួលបានលទ្ធផលល្អនៅឡើយទេ ប៉ុន្តែនាងមិនដែលបោះបង់ចោល នៅតែបន្តឆន្ទៈសម្រួចសមត្ថភាពជានិច្ច ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner