កីឡាករ និងក្លិបបាល់ទាត់រុស្ស៊ីទាំងអស់ ត្រូវបាន FIFA និង UEFA ដាក់បម្រាម ចាប់ពីពេលនេះតទៅ

កីឡាករ និងក្លិបបាល់ទាត់រុស្ស៊ីទាំងអស់ ត្រូវបាន FIFA និង UEFA ដាក់បម្រាម ចាប់ពីពេលនេះតទៅ
(ម៉ូស្គូ)៖ ដោយសារតែប្រទេសរុស្ស៊ី បានលើកទ័ពចូលលុកលុយប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដូច្នេះពេលនេះសហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់អន្តរជាតិ FIFA និងប្រចាំទ្វីបអឺរ៉ុប UEFA បានសម្រេចព្យួរជើងកីឡាករ និងក្លិបរបស់ប្រនេះទាំងអស់មិនឲ្យចូលរួមក្នុងកម្មវិធីនានាចាប់ពីពេលនេះតទៅ ។
ដូច្នេះមានន័យថា ក្រុមបាល់ទាត់ផ្នែកបុរសរុស្ស៊ីដែលត្រៀមលេងវគ្គជម្រុះ World Cup 2022 នាខែមីនានេះ ក៏ពុំមានវត្តមានដែរ ហើយសម្រាប់ឯក្រុមបាល់ទាត់ផ្នែកនារីវិញ ក៏ត្រូវបានហាមឃាត់មិនឲ្យចូលរួមក្នុងយុទ្ធនាការ Euro 2022 ផងដែរ។
ក្លិបបាល់ទាត់អាជីព Spartak Moscow ក៏ត្រូវបានដកចេញដោយស្វ័យប្រវត្តិពីការប្រកួតពាន Europa League ពីក្នុងវគ្គ ១៦ក្រុមចុងក្រោយរបស់ពួកគេដែរ នៅពេលគូប្រជែង RB Leipzig របស់អាល្លឺម៉ង់ត្រូវឡើងទៅវគ្គ ៨ក្រុមចុងក្រោយដោយមិនចាំបាច់ប្រកួតផងដែរ ខណៈ UEFA ក៏បានបញ្ចប់កិច្ចសន្យាឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនថាមពល Gazprom របស់រុស្ស៊ីមកហើយដែរ៕
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner